SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

កម្ពុជា-ហុងកុង នឹងជំរុញទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី និងបើកឱកាសនាំយកផលិតផលខ្មែរទៅតាំងបង្ហាញនៅហុងកុង


កម្ពុជា-ហុងកុង នឹងជំរុញទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី និងបើកឱកាសនាំយកផលិតផលខ្មែរទៅតាំងបង្ហាញនៅហុងកុង
ពាណិជ្ជកម្ម

2024-08-24

ដេប៉ាលីយែរ ម៉ារីលីណា

ពាណិជ្ជកម្ម

2024-08-24

ដេប៉ាលីយែរ ម៉ារីលីណា

A+ A-

ភ្នំពេញ៖ កម្ពុជា-ហុងកុង នឹងជំរុញទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី បង្ហាញគោលដៅអនុវត្តសកម្មភាពរួមគ្នាពាក់ព័ន្ធនឹងការទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរហុងកុងមកកម្ពុជា ពិសេសគឺបើកឱកាសក្នុងការនាំយកផលិតផលខ្មែរទៅដាក់តាំងបង្ហាញនៅក្នុងព្រឹត្តិការណ៍សំខាន់ៗ នៅទីក្រុងហុងកុង ប្រទេសចិន។

ក្នុងជំនួបពិភាក្សាជាមួយឯកឧត្តម លឹម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម Algernon Yau រដ្ឋមន្រ្តីពាណិជ្ជកម្ម និងអភិវឌ្ឍន៍សេដ្ឋកិច្ច នៃរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុង បានបង្ហាញអំពីការគំាទ្រទៅលើការអភិវឌ្ឍ ការអប់រំយុវជន និងការពង្រឹងកិច្ចសហការល្អក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មផងដែរ។

បើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម លឹម ឡោកពិសិដ្ឋ បានរំពឹងថា កិច្ចសហការជាមួយឯកឧត្តម Algernon Yau រដ្ឋមន្រ្តីពាណិជ្ជកម្ម និងអភិវឌ្ឍន៍សេដ្ឋកិច្ចហុងកុង នឹងជំរុញនូវកំណើនសេដ្ឋកិច្ច ពិសេសផ្តល់នូវអត្ថប្រយោជន៍ជាអតិបរមាដល់កម្ពុជា និងហុងកុង៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី