SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រោងចក្រដំឡើងរថយន្តអគ្គិសនី ប្រភេទដឹកទំនិញរបស់ជប៉ុន-ចិន បានបើកការដ្ឋាននៅខេត្តពោធិ៍សាត់ ក្នុងទំហំ ១០ហិកតា


រោងចក្រដំឡើងរថយន្តអគ្គិសនី ប្រភេទដឹកទំនិញរបស់ជប៉ុន-ចិន បានបើកការដ្ឋាននៅខេត្តពោធិ៍សាត់ ក្នុងទំហំ ១០ហិកតា
សង្គមជាតិ-សេដ្ឋកិច្ច

2024-08-22

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-08-22

ទូច សូរិយា

A+ A-

ភ្នំពេញ៖ រោងចក្រផ្គុំ និងដំឡើងរថយន្តដឹកទំនិញ ដើរដោយថាមពលអគ្គិសនី របស់ក្រុមហ៊ុន ZO MOTORS (CAMBODIA) CO.,LTD ដែលជាក្រុមហ៊ុនផលិតរថយន្តពាណិជ្ជកម្មថាមពលជំនាន់ក្រោយ របស់ប្រទេសជប៉ុន-ចិន បានបើកការដ្ឋានសាងសង់នៅលើផ្ទៃដី ១០ហិកតា។ ការបើកការដ្ឋានសាងសង់នេះ ធ្វើឡើងនៅតំបន់សេដ្ឋកិច្ចពិសេសក្រគរ ក្នុងភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤។

នៅក្នុងពិធីបើកការដ្ឋានសាងសង់របស់ក្រុមហ៊ុន ZO MOTORS ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានលើកឡើងថា រោងចក្រផ្គុំក្រុមហ៊ុន គឺជារោងចក្រដំឡើងរថយន្តអគ្គិសនីលើកទី១ នៅកម្ពុជា ដែលអាចមានសមត្ថភាពផលិតរថយន្ត ៣ពាន់គ្រឿង សម្រាប់នាំចេញ និងផ្គត់ផ្គង់ក្នុងស្រុក។ ឯកឧត្តម កែវ រតនៈ បានបន្តថា នេះមិនមែនជារោងចក្រចុងក្រោយនោះទេ កម្ពុជានឹងមានរោងចក្រដំឡើងរថយន្តអគ្គិសនី ម៉ូតូអគ្គិសនី កង់អគ្គិសនី ជាបន្តបន្ទាប់ទៀត។

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា៖ «រោងចក្ររបស់ក្រុមហ៊ុន ZO MOTORS គឺជារោងចក្រដែលផលិតរថយន្តដើរដោយអគ្គិសនី ដែលមិនប្រើប្រេងសូម្បីមួយតំណក់។ ការផលិត និងដំឡើងរថយន្តដឹកទំនិញសម្រាប់ដឹកទំនិញនេះ នឹងមិនបំពុលបរិស្ថាន ពិសេសគឺមានតម្លៃថោក»។ ក្នុងកម្មវិធីដដែលនេះ ឯកឧត្តម កែវ រតនៈ បានអរគុណដល់ក្រុមហ៊ុន ZO MOTORS ដែលសម្រេចចិត្តជ្រើសរើសកម្ពុជាក្នុងការវិនិយោគមុនគេនៅក្នុងតំបន់អាស៊ាន និងជ្រើសយកខេត្តពោធិ៍សាត់សម្រាប់ជាទីតាំងដំឡើងរថយន្តអគ្គិសនី។

គួរជម្រាបថា ក្រុមហ៊ុន ZO MOTORS (CAMBODIA) CO.,LTD គឺជាក្រុមហ៊ុនផលិតរថយន្តពាណិជ្ជកម្មថាមពលជំនាន់ក្រោយរបស់ជប៉ុន-ចិន ដែលមិនបញ្ចេញឧស្ម័ន នឹងត្រូវបានរចនា និងផលិតនៅអាស៊ី ជាមួយនឹងខ្សែសង្វាក់ផ្គត់ផ្គង់ជាសកល៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី