SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រសួងសុខាភិបាល បិទមជ្ឈមណ្ឌលនិងគ្លីនិកកែសម្ផស្ស ៦ទីតាំង ដែលបើកដំណើរការដោយគ្មានបញ្ចីកា


ក្រសួងសុខាភិបាល បិទមជ្ឈមណ្ឌលនិងគ្លីនិកកែសម្ផស្ស ៦ទីតាំង ដែលបើកដំណើរការដោយគ្មានបញ្ចីកា
សង្គមជាតិ-សេដ្ឋកិច្ច

2024-08-19

គន ម៉េងហុង

សង្គមជាតិ-សេដ្ឋកិច្ច

2024-08-19

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានសម្រេចបិទមជ្ឈមណ្ឌលកែសម្ផស្ស មជ្ឈមណ្ឌលថែរក្សាសម្ផស្ស និងគ្លីនិកថែរក្សាសម្ផស្សចំនួន ៦ទីតាំងផ្សេងគ្នា ដែលបើកដំណើរការដោយគ្មានលិខិតអនុញ្ញាតពីក្រសួងសុខាភិបាល និងបានផ្សព្វផ្សាយចែកចាយ លក់ឱសថ និងផលិតផលគ្មានបញ្ចីកាពីក្រសួងសុខាភិបាល។ នេះបើតាមការចុះផ្សាយរបស់ក្រសួងសុខាភិបាល នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤។

មជ្ឈមណ្ឌល និងគ្លីនិកកែសម្ផស្ស ៦ទីតាំងផ្សេងៗគ្នា ដែលជារបស់លោក វេជ្ជបណ្ឌិត សែម រតនា រួមមាន៖ (១)មជ្ឈមណ្ឌលថែរក្សាសម្ផស្ស ឌីអ ប្រឺហ្វេសិនណល ស្ថិតនៅផ្លូវលេខ១០៤ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង និង(២) គ្លីនិកកែសម្ផស្សឌីអ ប្រឺហ្វេសិនណល តាខ្មៅ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៨៤ ផ្លូវ២១០ ភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ (៣)មជ្ឈមណ្ឌលថែរក្សាសម្រស់ ឌីអ ប្រឺហ្វេសិនណល ស្ថិតនៅផ្ទះលេខ១១១ ផ្លូវលេខ១៥៥ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

(៤)គ្លីនិក កែសម្ផស្ស ឌីអ ប្រឺហ្វេសិនណល សៀមរាប ស្ថិតនៅផ្លូវជាតិលេខ៦A ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប (៥)មជ្ឈមណ្ឌលកែសម្ផស្ស ឌីអ ប្រឺហ្វេសិនណល ខេត្តព្រះសីហនុ មានទីតាំងនៅផ្សារទំនើប FURI ផ្លូវឯករាជ្យ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ចំពោះទីតាំង(៦) គឺ មជ្ឈមណ្ឌលថែរក្សាសម្ផស្ស យីហោ ឌីអ ប្រូហ្វេសិនណល ឯ.ក មានទីតាំងស្ថិតនៅផ្ទះលេខ៦៨ ផ្លូវសុរិយាវរ្ម័ន ភូមិទី១ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ក្រសួងសុខាភិបាល តម្រូវឱ្យប្រធានការិយាល័យនិយ័តកម្មសុខាភិបាល និងម្ចាស់ទីតាំងគ្លីនិកនិងមជ្ឈមណ្ឌលថែរក្សាសម្ផស្សទាំង ៦កន្លែង មានឈ្មោះ សែម រតនា ដូចខាងលើ ទទួលភារៈកិច្ចអនុវត្តតាមសេក្តីសម្រេចចាប់ពីចុះហត្ថលេខានេះតទៅ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី