SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

រដ្ឋាភិបាល ផ្តល់ប្រាក់ឧបត្ថម្ភចំនួន ៥ម៉ឺនរៀល ដល់មន្ត្រីរាជការក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ


រដ្ឋាភិបាល ផ្តល់ប្រាក់ឧបត្ថម្ភចំនួន ៥ម៉ឺនរៀល ដល់មន្ត្រីរាជការក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
សង្គមជាតិ-សេដ្ឋកិច្ច

2024-08-09

គន ម៉េងហុង

សង្គមជាតិ-សេដ្ឋកិច្ច

2024-08-09

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ រាជរដ្ឋាភិបាល សម្រេចផ្តល់ប្រាក់ឧបត្ថម្ភដល់មន្ត្រីរាជការស៊ីវិលក្នុងម្នាក់ៗចំនួន ៥០ ០០០រៀល នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ នៅខែកញ្ញា ឆ្នាំ២០២៤។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងមុខងារសាធារណៈ នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤។

ក្រសួងមុខងារសាធារណៈ បានឱ្យដឹងថា ការបើកប្រាក់ឧបត្ថម្ភចំនួន ៥០ ០០០រៀលនេះ នឹងបើកដំណាលគ្នាជាមួយប្រាក់បៀវត្សសរុបប្រចាំខែកញ្ញា ដែលមានរយៈពេលយ៉ាងយូរត្រឹមថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤។ ចំពោះ ការបើកប្រាក់បៀវត្សលើកទី១ សម្រាប់ខែតុលា ឆ្នាំ២០២៤ ដល់មន្ត្រីរាជការ នឹងរៀបចំឡើងក្នុងសប្ដាហ៍ទី១នៃខែតុលា និងលើកទី២ ក្នុងសប្ដាហ៍ទី៣នៃខែតុលា។ រីឯ ការបើកប្រាក់បៀវត្សខែវិច្ឆិកា ឆ្នាំ២០២៤ សម្រាប់មន្ត្រីរាជការ នឹងអនុវត្តតាមនីតិវិធីដែលបានកំណត់ជាធរមាន។

គួរបញ្ជាក់ថា ការផ្តល់ប្រាក់បៀវត្សជូនមន្ត្រីរាជការស៊ីវិលសម្រាប់ខែកញ្ញា និងខែតុលា ឆ្នាំ២០២៤ គឺយោងតាមអនុក្រឹត្យលេខ ៨៦ អនក្រ.បក ចុះថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ ស្តីពីការផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងពិធីបុណ្យភ្ជុំបិណ្ឌ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី