2024-08-04
គន ម៉េងហុង
2024-08-04
គន ម៉េងហុង
ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា វិស័យដែលមានសក្តានុពលវិជ្ជមាននៅកម្ពុជា មានជាអាទិ៍ដូចជា៖ ស្ថិរភាពនយោបាយ, ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចដែលមានលំនឹង, កម្លាំងពលកម្មវ័យក្មេងប្រកបដោយថាមវន្ត, ការរីកលូតលាស់នៃធុរកិច្ច, របបវិនិយោគដែលមានភាពទាក់ទាញ និងអនុគ្រោះ និងហេដ្ឋារចនាសម្ព័ន្ធអន្តរមធ្យោបាយ។
ក្នុងពិធីពិសាអាហារធុរកិច្ច ដែលរៀបចំឡើងដោយភាគីហុងកុង ក្រោមមូលបទ«ការតភ្ជាប់ដ៏អស្ចារ្យតាមមាគ៌ាថ្មីឆ្ពោះទៅភាពជោគជ័យ៖ ភាពជាដៃគូរវាងហុងកុង-កម្ពុជា ក្នុងការជំរុញវិបុលភាព និងការអភិវឌ្ឍសេដ្ឋកិច្ចរួមគ្នា» ក៏បានផ្លាស់ប្តូរអនុស្សារណៈនៃការយោគយល់គ្នាសរុបចំនួន១១ រវាងក្រសួង-ស្ថាប័ន និងវិស័យឯកជន។ ការផ្លាស់ប្តូរអនុស្សារណៈនៃការយោគយល់គ្នាសរុបចំនួន១១នេះ គឺមានវិសាលភាពគ្របដណ្តប់លើការងារសហប្រតិបត្តិការវិនិយោគ, ពាណិជ្ជកម្ម, ហេដ្ឋារចនាសម្ព័ន្ធ, អប់រំ, ហិរញ្ញវត្ថុ, ការតភ្ជាប់, និងអាកាសចរណ៍ស៊ីវិល។
ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានបញ្ជាក់ថា វិនិយោគិនហុងកុងដែលបានចូលរួម នឹងសិក្សាពីការវិនិយោគនៅកម្ពុជា លើវិស័យដែលមានសក្តានុពល ព្រមទាំងជួយពាំនាំបរិយាកាសវិនិយោគនៃកម្ពុជាទៅកាន់សហគមន៍ធុរកិច្ចរបស់ខ្លួនឱ្យកាន់តែទូលំទូលាយបន្ថែមមួយកម្រិតទៀត៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី