2023-10-24
SME News
2023-10-24
SME News
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានអង្គុយមើលកិច្ចប្រជុំលើកដំបូងរបស់គណៈរដ្ឋមន្ត្រី នីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំនាយករដ្ឋមន្ត្រីថ្មី នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣នេះ។ សម្តេចតេជោ បានតាមដានកិច្ចប្រជុំនេះតាមការផ្សាយផ្ទាល់នៅលើបណ្តាញសង្គម ដោយយកចិត្តទុកដាក់ និងមានជំនឿជឿជាក់លើការដឹកនាំរបស់គណៈរដ្ឋមន្ត្រី ដែលភាគច្រើនជាបញ្ញវន្តវ័យក្មេង ដឹកនាំដោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត។
សម្តេចតេជោ បានលើកឡើងថា៖«ជាលើកដំបូងក្នុងរយៈពេលជាង៤៤ឆ្នាំ ពិសេសជាង៣៨ឆ្នាំ ដែលខ្ញុំមិនស្ថិតនិងមិនដឹកនាំប្រជុំគណរដ្ឋមន្ត្រី។ ខ្ញុំកំពុងមើលការផ្សាយផ្ទាល់ចេញពីអង្គប្រជុំដែលដឹកនាំដោយនាយករដ្ឋមន្រ្តីថ្មី។ ពិនិត្យមើលសមាសភាពគណៈរដ្ឋមន្ត្រីថ្មី ដែលភាគច្រើនជាបញ្ញវន្តវ័យក្មេង ខ្ញុំកំណត់ច្បាស់ថា ការផ្ទេរការដឹកនាំពីថ្នាក់ដឹកនាំវ័យចំណាស់ មកកាន់ថ្នាក់ដឹកនាំវ័យក្មេង គឺត្រឹមត្រូវខ្លាំងណាស់»។
ក្រោយបិទការផ្សាយផ្តាល់ នៃកិច្ចប្រជុំរបស់គណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ នេះ
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់នៅក្នុងបណ្តាញតេឡេក្រាមរបស់សម្តេច ដោយជូនពរគណៈរដ្ឋមន្ត្រីថ្មី មានជោគជ័យក្នុងការបំពេញភារកិច្ច ដើម្បីជាតិ សាសនា ព្រះមហាក្សត្រ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី