SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងទេសចរណ៍ នឹងរៀបចំកម្មវិធីប្រកួតប្រជែងវីដេអូខ្លី ដើម្បីលើកស្ទួយទេសចរណ៍នៅតំបន់ឆ្នេរសមុទ្រ


ក្រសួងទេសចរណ៍ នឹងរៀបចំកម្មវិធីប្រកួតប្រជែងវីដេអូខ្លី ដើម្បីលើកស្ទួយទេសចរណ៍នៅតំបន់ឆ្នេរសមុទ្រ
សង្គមជាតិ-សេដ្ឋកិច្ច

2024-07-31

គន ម៉េងហុង

សង្គមជាតិ-សេដ្ឋកិច្ច

2024-07-31

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ ក្រសួងទេសចរណ៍ នឹងរៀបចំកម្មវិធីប្រឡងប្រណាំងវីដេអូខ្លី ក្រោមប្រធានបទ «មាតុភូមិខ្ញុំ ឆ្នេរស្អាត ព្រែកស្អាត ២០២៤» ដើម្បីផ្សព្វផ្សាយ និងបំផុសចលនាទេសចរណ៍ នៅតំបន់ឆ្នេរសមុទ្រ។ កម្មវិធី ដែលរៀបចំដោយអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក.) ក្រសួងដែនដីនគររូបនីយកម្ម និងសំណង់ និងក្រសួងបរិស្ថាននេះ នឹងបើកឱកាសឱ្យបេក្ខជនជ័យលាភីទទួលបានទឹកប្រាក់សរុបរហូត១០លាន និង៥០ម៉ឺនរៀល។

កម្មវិធីប្រឡងប្រណាំងវីដេអូខ្លីនេះ តម្រូវឱ្យបេក្ខជនប្រកួត ដែលជាសាធារណជន អ្នកថតវីដេអូជាលក្ខណៈបុគ្គល ឬលក្ខណៈជាក្រុម ថតជាវីឌីអូនៅទីតាំងខេត្តកែប ខេត្តកំពត ខេត្តកោះកុង ឬខេត្តព្រះសីហនុនៃតំបន់ឆ្នេរសមុទ្រកម្ពុជា។ ការថតនៅតំបន់ឆ្នេរសមុទ្រនេះ ក្នុងគោលដៅបញ្ជ្រាបការយល់ដឹងជាសាធារណៈ ក្នុងការចូលរួមការពារនិងថែរក្សាឆ្នេរ និងព្រែកដ៏ស្រស់ស្អាតនិងមានសក្ដានុពលរបស់ជាតិ។

ចំពោះរង្វាន់ក្នុងកម្មវិធីនេះ នឹងផ្តល់ជូនម្ចាស់ជ័យលាភីតាមប្រភេទវីឌីអូ២ផ្សេងគ្នា គឺជ័យលាភីប្រភេទវីឌីអូភាពយន្ត (CINEMATIC) និងប្រភេទវីឌីអូឌីជីថល (DIGITAL)។ ជ័យលាភីប្រភេទវីឌីអូCINEMATIC នឹងទទួលបានពានមួយ វិញ្ញាបនបត្រមួយ និងថវិកាផងដែរ ដោយលេខ១ នឹងទទួលបានថវិកា ៤លានរៀល, លេខ២ នឹងបានថវិកា ២លានរៀល និងលេខ៣ បានថវិកាចំនួន ១លានរៀល។ ចំណែកជ័យលាភីប្រភេទវីឌីអូ DIGITAL នឹងទទួលបានពានមួយ វិញ្ញាបនបត្រមួយ និងថវិកាទៀតផង ដោយលេខ១ នឹងទទួលបានថវិកា ២លានរៀល, លេខ២ បានថវិកាចំនួន ១លានរៀល និងលេខ៣ បានថវិកា ៥០ម៉ឺនរៀល។

ចំពោះសាធារណជន ដែលមានបំណងប្រឡងប្រណាំងវីដេអូខ្លីខាងលើ អាចដាក់ពាក្យតាមរយៈ https://docs.google.com/.../1FAIpQLSdltsS2RKxuuv.../viewform។ ចំពោះព័ត៌មានលម្អិតវិញ សាធារជន អាចទំនាក់ទំនងមកកាន់លេខទូរសព្ទ ០៩៥ ៩៩១ ០០៩/០១០ ៨១៣ ៣៣២ ឬអ៊ីមែល [email protected] ឬទំព័រហ្វេសប៊ុក Facebook Page: Visit Cambodia៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី