SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា ផលិតអំបិលបានប្រមាណជាង ១៦ម៉ឺនតោន ក្នុងឆ្នាំ២០២៤


កម្ពុជា ផលិតអំបិលបានប្រមាណជាង ១៦ម៉ឺនតោន ក្នុងឆ្នាំ២០២៤
A+ A-

ភ្នំពេញ៖ ក្នុងឆ្នាំ២០២៤ កន្លងទៅ កម្ពុជា ផលិតបានអំបិលសរុបចំនួន ១៦៨,៨៨២តោន លើផ្ទៃដីស្រែអំបិលចំនួន ៣,៩៨៧,៣៥ហិកតា ដោយមានក្រុមផលិតចំនួន ១៩១ក្រុម ដែលក្នុងនោះ ខេត្តកំពត ផលិតលើស្រែអំបិល ៣,៤៨៩,៤៨ហិកតា បានអំបិល១២៨,៤៧៤តោន និងកែប ៤៩៧,៨៧ហិកតា ផលិតបាន ៤០,៤០៨តោន។

របាយការណ៍របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា សម្រាប់ឆ្នាំ២០២៤ កន្លងមកនេះ គឺពុំមានការនាំចូលអំបិលពីបរទេសទេ ហើយទិន្នផល ដែលបានលក់ចេញមាន ៧៤,១៨៥តោន ដោយមានសិប្បកម្មចំនួន ៣២មូលដ្ឋាន ក្នុងចំណោម ៥៤មូលដ្ឋាន ដែលទទួលបានអាជ្ញាបណ្ណ ប្រើប្រាស់ស្លាកសញ្ញាជាតិសម្គាល់អំបិល ដែលបានបញ្ចូលអ៊ីយ៉ូដ។ ដើម្បីដោះស្រាយបញ្ហាប្រឈម និងការចុះពិនិត្យផ្ទៃដីស្រែអំបិល និងផលិតកម្មអំបិល ក្រសួងឧស្សាហកម្មបានរៀបចំកិច្ចប្រជុំជាមួយផលិតករអំបិល និងសហគ្រាសមានសក្តានុពលនៅក្នុងខេត្តកំពត និងខេត្តកែបផងដែរ។

កិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធខាងលើនេះ ធ្វើឡើងក្នុងគោលដៅសម្របសម្រួល ធ្វើបច្ចុប្បន្នភាព និងកំណត់អត្តសញ្ញាណប្រភេទដីស្រែអំបិលនៅខេត្តកំពត និងខេត្តកែបឱ្យបានច្បាស់លាស់ ហើយក្នុងនោះក្រសួងឧស្សាហកម្ម បានរៀបចំលិខិតទៅក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីសម្របសម្រួលនិងបានដាក់បញ្ចូលអាជ្ញាបណ្ណប្រើប្រាស់ស្លាកសញ្ញាជាតិសម្គាល់អំបិល ដែលបានបញ្ចូលជាតិអ៊ីយ៉ូដ ទៅក្នុងកម្រងកម្រៃសេវាសាធារណៈរបស់ក្រសួងផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី