SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ធនាគារជាតិនៃកម្ពុជា សហការជាមួយធនាគារចិន លើករណីគ្រប់គ្រងក្រដាសប្រាក់ដុល្លារចាស់ ទក់ ឬរហែក ដែលចាយនៅកម្ពុជា


ធនាគារជាតិនៃកម្ពុជា សហការជាមួយធនាគារចិន លើករណីគ្រប់គ្រងក្រដាសប្រាក់ដុល្លារចាស់ ទក់ ឬរហែក ដែលចាយនៅកម្ពុជា
ធនាគារ-ហិរញ្ញវត្ថុ

2024-07-24

គិត បុប្ផា

ធនាគារ-ហិរញ្ញវត្ថុ

2024-07-24

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ធនាគារចិនប្រចាំទីក្រុងហុងកុង នឹងរកវិធីសាស្ត្រជួយសម្រួលដល់ការកាត់បន្ថយលក្ខណៈវិនិច្ឆ័យសម្រាប់សម្រិតសម្រាំងជ្រើសក្រដាសប្រាក់ដុល្លារអាម៉េរិក និងកម្រៃសេវាមកកម្ពុជា។ ការយល់ព្រមនេះ ធ្វើឡើងក្រោយលោកជំទាវ ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ពិភាក្សាជាមួយលោក Sun Yu នាយកប្រតិបត្តិនៃធនាគារចិន នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។

តាមការលើកឡើងរបស់លោកជំទាវបណ្ឌិត ជា សិរី ធនាគារជាតិនៃកម្ពុជា មិនមែនជាអ្នកបោះពុម្ពក្រដាសប្រាក់ដុល្លារអាម៉េរិក និងមិនមានសិទ្ធកាត់ ដុតក្រដាសដុល្លារដែលចាស់ ទក់ រហែកនោះទេ។ លើសពីនេះ លោកជំទាវ ជា សិរី បន្តថា ការចាយវាយក្រដាសប្រាក់ដុល្លារ គឺមានភាពងាយស្រួលមួយផ្នែក ប៉ុន្តែក៏មានផលខាតបង់ដល់សេដ្ឋកិច្ចមួយផ្នែកដែរ ព្រោះកម្ពុជាត្រូវជួលក្រុមហ៊ុនដឹកជញ្ជូន បង់សេវាធានារ៉ាប់រង ដើម្បីដឹកឱ្យធនាគារដៃគូដែលមានសិទ្ធផ្ទាល់ ឬដោយប្រយោលជាមួយធនាគារកណ្តាលអាម៉េរិក ក្នុងការគ្រប់គ្រងក្រដាសប្រាក់នេះ។

ធនាគារចិនប្រចាំទីក្រុងហុងកុង គឺជាធនាគារដៃគូរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការគ្រប់គ្រងក្រដាសប្រាក់ដុល្លារអាម៉េរិក។ ធនាគារនេះ មានតួនាទីកំណត់លក្ខណៈវិនិច្ឆ័យលើក្រដាសប្រាក់ដែលទទួលបានពីកម្ពុជា ប៉ុន្តែការដឹកក្រដាសប្រាក់ថ្មីដុល្លារអាម៉េរិកចូលវិញ ក៏ត្រូវមានបង់សេវាដឹកជញ្ជូនធានារ៉ាប់រងដូចគ្នា ដែលត្រូវរ៉ាប់រងដោយធនាគារជាតិ។

លោកជំទាវ ជា សិរី បានអំពាវនាវឱ្យសាធារណជនជ្រើសរើសការប្រើប្រាស់ KHQR ក្នុងការទូទាត់ ជាប្រាក់ដុល្លារ ឬរៀល និងលើកទឹកចិត្តភ្ញៀវទេសចរប្រើប្រាស់ប្រាក់រៀលឱ្យបានច្រើនផងដែរ។ ទន្ទឹមនឹងការជំរុញនេះ លោកជំទាវទេសាភិបាលធនាគារជាតិ ក៏បានជួបជាមួយលោកជំទាវបណ្ឌិត សឿង រដ្ឋចាវី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសចិន ដើម្បីពិភាក្សាពីកិច្ចសហការរវាងធនាគារជាតិកម្ពុជា និងប្រទេសចិនលើប្រព័ន្ធទូទាត់ ពិសេសផ្សព្វផ្សាយភ្ញៀវទេសចរចិនឱ្យប្រើប្រាស់កម្មវិធី UnionPay ដោយទូទាត់ជារូបិយវត្ថុក្នុងស្រុកដើម្បីស្កេន KHQR នៅពេលធ្វើដំណើរមកកម្ពុជា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី