2023-08-16
SME News
2023-08-16
SME News
ភ្ភ្នំពេញ៖ អនុរដ្ឋមន្ដ្រីក្រសួងការបរទេសឥណ្ឌូនេស៊ី និងរដ្ឋមន្ត្រីក្រសួងកសិកម្មរបស់កម្ពុជា បានចាប់ផ្តើមពិភាក្សាការងារពីគម្រោងវិនិយោគលើវិស័យកសិកម្ម និងការនាំអង្គរពីកម្ពុជា ទៅកាន់ឥណ្ឌូនេស៊ី។ ជំនួបនេះធ្វើឡើងបន្ទាប់ពី ៥ថ្ងៃក្រោយ ដែលឯកឧត្តមប្រធានាធិបតី ចូកូ វីដូដូ ស្នើសុំសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជូនប្រតិភូរបស់ខ្លួនមកពីភាក្សាការងារអំពីគោលបំណងនាំអង្គរនេះ។ នៅទីស្តីការក្រសួងកសិកម្ម កាលពីថ្ងៃទី១៥ ខែសីហាម្សិលមិញ ឯកឧត្តមអនុរដ្ឋមន្ដ្រី Pahala Nugraha Mansury បានសង្កត់ធ្ងន់ពីការយកចិត្តទុកដាក់អំពីសន្តិសុខស្បៀងនៅក្នុងប្រទេស និងបានបញ្ជាក់អំពីភាពចាំបាច់ក្នុងការស្វែងរកទីផ្សារអង្ករបន្ថែមពីប្រទេសផ្សេងៗ ដែលក្នុងនោះក៏មានកម្ពុជាផងដែរ ដើម្បីធានាសន្តិសុខស្បៀងសម្រាប់ប្រទេសឥណ្ឌូនេស៊ី។
ក្នុងជំនួបជាមួយនឹងឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អនុរដ្ឋមន្ដ្រីការបរទេសឥណ្ឌូនេស៊ី បានបញ្ជាក់បន្ថែមថា វត្តមានអង្កររបស់កម្ពុជានៅលើទីផ្សារឥណ្ឌូនេស៊ី នឹងក្លាយជាសក្ខីភាពថ្មីមួយទៀត ក្នុងការបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅក្នុងវិស័យពាណិជ្ជកម្ម ខណៈកម្ពុជាមានអង្ករដែលមានគុណភាពល្អ និងជាពិសេសមានការទទួលស្គាល់ និងនាំចូលដោយប្រទេសជាសមាជិកអាស៊ានចំនួន៨ ក្នុងចំណោមសមាជិកទាំង១០ប្រទេស។ ចំពោះ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ក៏បានបញ្ជាក់ពីគោលជំហររបស់កម្ពុជា ក្នុងការជួយសម្រួលដល់ការនាំចេញអង្ក ដើម្បីទ្រទ្រង់ដល់សន្តិសុខស្បៀងសម្រាប់ប្រទេសឥណ្ឌូណេស៊ី ដែលការងារនេះ ក៏នឹងមានការសហការគាំទ្រពីវិស័យឯកជនកម្ពុជា ដែលមានសហព័ន្ធស្រូវអង្ករជាតួអង្គសំខាន់ផងដែរ។
ភាគីឥណ្ឌូណេស៊ី ក៏បានផ្តោតចំណាប់អារម្មណ៍ក្នុងការវិនិយោគក្នុងផ្នែកខ្លះ នៃខ្សែច្រវាក់តម្លៃនៃវិស័យកសិកម្ម ដែលមានដូចជា រោងម៉ាស៊ីនកិនស្រូវ ឃ្លាំងស្តុក ឬហេដ្ឋារចនាសម្ព័ន្ធ ឡូជីស្ទីក ព្រមទាំងបង្ហាញក្នុងការវិនិយោគផ្គត់ផ្គង់ជីអុយរ៉េ មកកម្ពុជាផងដែរ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានគូសបញ្ជាក់ទៅកាន់ភាគីឥណ្ឌូនេស៊ីថា កម្ពុជាបើកចំហរទ្វារជានិច្ច សម្រាប់ឥណ្ឌូនេស៊ី ក្នុងការវិនិយោគក្នុងខ្សែច្រវាក់នៃវិស័យកសិកម្មរបស់កម្ពុជា និងជួយជ្រោមជ្រែងឱ្យដំណើរការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារឥណ្ឌូនេស៊ីអាចប្រព្រឹត្តទៅកាន់តែរលូន និងមានប្រសិទ្ធភាពខ្ពស់៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី