SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន៖«កុំយប់យូរសុបិនច្រើន បើបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោបានឆាប់ គឺធ្វើទៅ!»


សម្តេចតេជោ ហ៊ុន សែន៖«កុំយប់យូរសុបិនច្រើន បើបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោបានឆាប់ គឺធ្វើទៅ!»
សង្គមជាតិ-សេដ្ឋកិច្ច

2024-05-17

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-05-17

គិត បុប្ផា

A+ A-

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជា បើកការដ្ឋានសាងសង់«ព្រែកជីកហ្វូណនតេជោ»ឱ្យបានឆាប់យ៉ាងដូច្នេះថា៖ «កុំយប់យូរសុបិនច្រើន បើបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោបានឆាប់ គឺធ្វើទៅ ព្រោះបើនៅរង់ចាំទៀត ទន្ទឹមនឹងប្រជាពលរដ្ឋគាំទ្រពីមួយថ្ងៃទៅមួយថ្ងៃកាន់តែច្រើន។

ការជំរុញឱ្យបើកការដ្ឋានឱ្យបានឆាប់រហ័សនេះ ក្រោយសម្តេចតេជោមើលឃើញថា គម្រោង «ព្រែកជីកហ្វូណនតេជោ» នឹងផ្ដល់នូវផលប្រយោជន៍លើការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងឯករាជ្យភាពរបស់ជាតិ។ សម្តេចតេជោប្រធានព្រឹទ្ធសភា បានថ្លែងសារពិសេសពាក់ព័ន្ធព្រែកជីកនេះ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ថា ក្នុងគម្រោង«ព្រែកជីកហ្វូណនតេជោ» ប្រវែង ១៨០គីឡូម៉ែត្រ ដែលតភ្ជាប់ផ្លូវទឹករវាងទន្លេទៅកាន់សមុទ្រកម្ពុជា ឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែបនេះ មាន ៨០គីឡូម៉ែត្រ ដែលសម្តេចបានដឹកនាំធ្វើរួចមកហើយ សម្រាប់ប្រើប្រាស់ជាប្រព័ន្ធស្រោចស្រពដំណាំរបស់ពលរដ្ឋ និងប្រព័ន្ធដឹកជញ្ជូននាពេលបច្ចុប្បន្ន។

ប្រធានព្រឹទ្ធសភា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបន្ថែមថា៖«ក្នុងគម្រោងនេះ យើងមានស្នាមដានជាច្រើនកន្លែងរួចមកហើយ ដូច្នេះ គ្រាន់តែពង្រីកឱ្យក្លាយជាប្រព័ន្ធដឹកជញ្ជូនដ៏ល្អប៉ុណ្ណោះ ក្រៅពីនេះមានកន្លែងតិចតួចណាស់ដែលត្រូវធ្វើថ្មី ដើម្បីទម្លាយវាតភ្ជាប់ជាមួយនឹងទន្លេ»៕ https://www.youtube.com/watch?v=yFrgtIlK_eU


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី