SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ធនាគារជាតិ ជំរុញឱ្យអាជីវកម្មក្រៅប្រព័ន្ធបើកគណនីសន្សំផ្លូវការ ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធទូទាត់កាន់តែងាយស្រួល និងចំណាយតិច


ធនាគារជាតិ ជំរុញឱ្យអាជីវកម្មក្រៅប្រព័ន្ធបើកគណនីសន្សំផ្លូវការ ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធទូទាត់កាន់តែងាយស្រួល និងចំណាយតិច
ធនាគារ-ហិរញ្ញវត្ថុ

2024-07-21

ទូច សូរិយា

ធនាគារ-ហិរញ្ញវត្ថុ

2024-07-21

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានលើកទឹកចិត្តឱ្យអាជីវកម្មក្រៅប្រព័ន្ធបើកគណនីសន្សំ និងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធទូទាត់កាន់តែងាយស្រួល ចំណាយតិច និងមានប្រសិទ្ធភាព។ ក្នុងកិច្ចប្រជុំជាមួយឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា ការបើកគណនីសន្សំ និងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការរបស់អាជីវកម្មក្រៅប្រព័ន្ធ នឹងបង្កើនការប្រើប្រាស់សេវាហិរញ្ញវត្ថុរបស់ស្ត្រីទៀតផង។

ក្នុងកិច្ចពិភាក្សាវឌ្ឍនភាពការងាររបស់ធនាគារជាតិនៃកម្ពុជា និងកិច្ចសហការគាំទ្រវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា ការអភិវឌ្ឍវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានចំនួនដ៏ច្រើននេះ គឺមានសារសំខាន់ណាស់ ក្នុងការរួមចំណែកដល់ការសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និង២០៥០។ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មរូបនេះ បានបន្ថែមថា គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល កំពុងរៀបចំថ្នាលឌីជីថលសម្រាប់ចុះឈ្មោះសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

ក្នុងឱកាសនោះ ឯកឧត្តម ហែម វណ្ណឌី បានស្នើឱ្យធនាគារជាតិនៃកម្ពុជា ពង្រីកលទ្ធភាពទទួលហិរញ្ញប្បទានពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្លូវការ សម្រាប់អាជីវកម្មក្រៅប្រព័ន្ធ នៅពេលដែលអាជីវកម្មទាំងនោះត្រូវបានទទួលស្គាល់ក្នុងថ្នាលចុះឈ្មោះនេះ។ ឯកឧត្តម ហែម វណ្ណឌី ក៏បានបញ្ជាក់បន្ថែមថា គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ កំពុងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធសំខាន់ៗ ដើម្បីតាមដានវឌ្ឍនភាព និងចូលរួមពិនិត្យផែនការសកម្មភាព ក្នុងការសម្រេចគោលដៅដែលបានកំណត់ក្នុងយុទ្ធសាស្ត្រជាតិ។

ក្នុងជំនួបនេះ លោកជំទាវបណ្ឌិត ជា សិរី បានឆ្លើយតបថា ធនាគារជាតិនៃកម្ពុជា បានបំពេញការងារជាច្រើនដែលស្របតាមយុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចជាការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋ តាមរយៈសកម្មភាពចុះដល់មូលដ្ឋាន ផ្សព្វផ្សាយជាសាធារណៈ និងបញ្ចូលមេរៀនហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សាចំណេះទូទៅជាដើម។ នេះបើតាមការចុះផ្សាយរបស់ក្រសួងឧស្សាហកម្ម នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី