2024-07-21
គិត បុប្ផា
2024-07-21
គិត បុប្ផា
ភ្នំពេញ៖ ពិធីបញ្ចុះបឋមសិលាសាងសង់ «សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម រាជបូណ៌» ក្នុងបរិវេណវត្តរាជបូណ៌ បានធ្វើឡើងកាលពីថ្ងៃទី១៨ កក្កដា ២០២៤។ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បន្ទាប់ពីសាងសង់រួចជាស្ថាពរ សារមន្ទីរព្រះព្រហ្មរតនមុនីនេះ នឹងចូលរួមចំណែកថែរក្សាសម្បតិ្តវប្បធម៌ជាតិ និងលើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប។
ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរសម្ដេចព្រះព្រហ្មរតនមុនី សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងបន្តថា សារមន្ទីរនេះ នឹងក្លាយជាទីកន្លែងតាំងបង្ហាញភស្តុតាង, រឿងរ៉ាវប្រវត្តិសាស្រ្ត, សង្រ្គាម,សំណល់យុទ្ធភណ្ឌសង្រ្គាម និងប្រវត្តិជីវិតពិត, ផលវិបាក, ការឈឺចាប់របស់ប្រជាជនកម្ពុជា ដែលបានឆ្លងកាត់សង្រ្គាម, ការខិតខំប្រឹងប្រែងក្រោយសង្រ្គាម រហូតទទួលបានសុខសន្តិភាពពេញលេញ, ការអភិវឌ្ឍលើគ្រប់វិស័យដូចសព្វថ្ងៃ និងលើកកម្ពស់វិស័យទេសចរណ៍ផងដែរ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងជំរុញវិស័យទេសចរណ៍កម្ពុជាឱ្យងើបឡើងវិញ និងឱ្យកាន់តែរីកចម្រើន។ ជាក់ស្តែងសមិទ្ធផល ក្នុងឆមាសទី១ ឆ្នាំ២០២៤ ខេត្តសៀមរាប ទទួលលបានភ្ញៀវទេសចរតាមច្រកព្រលានយន្តហោះអន្តរជាតិចំនួន ៣១ម៉ឺននាក់ កើនទ្បើង ៣៦% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ក្រៅពីនេះ ក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (ក.ផ.ផ.) កាលពីថ្ងៃទី១០ ខែកក្កដា សម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏បានឱ្យក្រុមប្រឹក្សាភិបាល ក.ផ.ផ. ជំរុញវិស័យទេសចរណ៍ឱ្យងើបឡើងវិញ សម្រាប់រដូវកាលដែលមានភ្ញៀវច្រើន (High Season) នៃឆ្នាំ២០២៤ និងឆ្នាំ២០២៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី