2024-07-17
ទូច សូរិយា
2024-07-17
ទូច សូរិយា
ភ្នំពេញ៖ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងសៀមរាប-ប៉ោយប៉ែត មានប្រវែងផ្លូវសរុបប្រមាណ៤២០គ.ម ដែលចំណាយថវិកាប្រមាណ ៤,២ប៊ីលានដុល្លារ ត្រូវបានក្រុមហ៊ុនCRBC កំពុងសិក្សារៀបចំបូកសរុបវាយតម្លៃសន្និដ្ឋាននៅការិយាល័យ មុននឹងដាក់ឱ្យរាជរដ្ឋាភិបាលពិនិត្យនាពេលខាងមុខ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤។
ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គិតមកដល់បច្ចុប្បន្ន គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងសៀមរាប-ប៉ោយប៉ែតនេះ ក្រុមហ៊ុន CRBC បានសិក្សា និងបញ្ចប់ការរាប់ចំនួន និងទិសដៅចរាចរណ៍(Traffic volume survey) ការសិក្សាជលសាស្ត្រ (Hydrological survey) ការសិក្សាភូគព្ភសាស្ត្រ (Geotechnical survey) ការសិក្សាវាស់ស្ទង់ (Topographi cal survey) ការសិក្សាវាស់ស្ទង់វត្ថុបុរាណ និងធនធានធម្មជាតិ (cultural relics and nature reserves survey)រួចរាល់។
គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងសៀមរាប-ប៉ោយប៉ែត ដែលមានប្រវែងផ្លូវសរុបប្រមាណ៤២០គ.ម នេះ ចាប់ផ្តើមពីភាគខាងជើង (មហាវិថីឈ្នះឈ្នះ) រាជធានីភ្នំពេញ និងចំណុចបញ្ចប់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (ព្រំដែនកម្ពុជា-ថៃ) ដោយឆ្លងកាត់រាជធានីភ្នំពេញប្រវែង ៣គ.ម, ខេត្តកណ្ដាល ១៨គ.ម, ខេត្តកំពង់ចាម ៤៣គ.ម, ខេត្តកំពង់ធំ ១៣១គ.ម, ខេត្តសៀមរាប ១៣០គ.ម និងខេត្តបន្ទាយមានជ័យ ៩៥គ.ម ដែលក្នុងនោះសរុបមានផ្លូវប្តូរទិស១០កន្លែង សេវាកម្ម៧កន្លែង និងចំណតរថយន្ត២កន្លែង។
ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងសៀមរាប-ប៉ោយប៉ែត ចែកចេញជាពីរជំហាន រួមមាន៖ ជំហាន១ រាជធានីភ្នំពេញ-សៀមរាប ប្រវែង២៤៩គ.ម ចំណាយថវិកាប្រមាណ ២.៥ប៊ីលានដុល្លារ និងជំហាន២ សៀមរាប-ប៉ោយប៉ែត ប្រវែង ១៥១គ.ម ចំណាយថវិកាប្រមាណ១.៧ប៊ីលានដុល្លារ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី