SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

នាយកសាលាជាតិពន្ធដារ៖ ការធ្វើបច្ចុប្បន្នភាពចំណេះដឹងពន្ធដារ គាំទ្រដល់ការកៀរគរចំណូលចូលរដ្ឋ និងរក្សាកំណើនសេដ្ឋកិច្ច


នាយកសាលាជាតិពន្ធដារ៖ ការធ្វើបច្ចុប្បន្នភាពចំណេះដឹងពន្ធដារ គាំទ្រដល់ការកៀរគរចំណូលចូលរដ្ឋ និងរក្សាកំណើនសេដ្ឋកិច្ច
សង្គមជាតិ-សេដ្ឋកិច្ច

2024-12-30

គន ម៉េងហុង

សង្គមជាតិ-សេដ្ឋកិច្ច

2024-12-30

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ ការធ្វើបច្ចុប្បន្នភាពចំណេះដឹងពាក់ព័ន្ធនឹងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារ មានសារសំខាន់មិនអាចខ្វះបាន ដើម្បីចូលរួមផ្សព្វផ្សាយចំណេះដឹងស្តីពីពន្ធដារ ក៏ដូចជាវប្បធម៌នៃការបង់ពន្ធ ក្នុងការគាំទ្រដល់ការកៀរគរចំណូលរបស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងគោលដៅបង្កើនចំណូលថវិការដ្ឋ និងរក្សាកំណើនសេដ្ឋកិច្ច។ នេះបើតាមការលើកឡើងរបស់ លោក ស៊ុន វុទ្ធី នាយកសាលាជាតិពន្ធដារ នៃអគ្គនាយកដ្ឋានពន្ធដារ។

ក្នុងកិច្ចប្រជុំស្តីពី កិច្ចប្រជុំស្តីពី«ការពង្រឹងសមត្ថភាពគ្រូបង្រៀនមុខវិជ្ជាពន្ធដារ នៅតាមគ្រឹះស្ថានឧត្តមសិក្សា» កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ រវាងសាលាជាតិពន្ធដារ នៃអគ្គនាយកដ្ឋានពន្ធដារ និងសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា សាលាជាតិពន្ធដារនៃអគ្គនាយកដ្ឋានពន្ធដារសហការជាមួយគ្រឹះស្ថានឧត្តមសិក្សា លោក ស៊ុន វុទ្ធី លើកឡើងថា កិច្ចពិភាក្សានេះ មានគោលបំណងបង្កើនភាពជាដៃគូ ក្នុងការបង្រៀន បណ្តុះបណ្តាល និងផ្សព្វផ្សាយអំពីពន្ធដារ នៅតាមគ្រឹះស្ថានឧត្តមសិក្សានៅកម្ពុជា។ លោក ស៊ុន វុទ្ធី បន្ថែមថា ការយកចិត្តទុកដាក់ពីអគ្គនាយកដ្ឋានពន្ធដារ ក្នុងការអនុវត្តភាពជាដៃគូជាមួយគ្រឹះស្ថានឧត្តមសិក្សាលើវិស័យអប់រំ គឺស្របទៅតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

ឯកឧត្តមបណ្ឌិត ហេង វ៉ាន់ដា ប្រធានសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ក៏បានថ្លែងអំណរគុណដល់អគ្គនាយកដ្ឋានពន្ធដារ ដែលធ្វើឱ្យការប្រមូលពន្ធដារមានកំណើន តាមរយៈការធ្វើកំណែទម្រង់របស់អគ្គនាយកដ្ឋានពន្ធដារ។ ឯកឧត្តមបណ្ឌិត ហេង វ៉ាន់ដា បានលើកឡើងពីសារសំខាន់ក្នុងការសហការគ្នារវាងអគ្គនាយកដ្ឋានពន្ធដារ និងគ្រឹះស្ថានឧត្តមសិក្សា ដែលទាំងនេះនឹងជំរុញឱ្យមានការបង្រៀន បកស្រាយ និងអនុញ្ញាតឱ្យស្ថាប័នទាំងពីរចូលរួមផ្សព្វផ្សាយ បណ្តុះបណ្តាលច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពន្ធដារថ្មីៗ ដែលអាចបង្កើនការយល់ដឹងពីវប្បធ៌មនៃការបង់ពន្ធ ដល់សិស្ស-និស្សិត គ្រូ និងសាធារណជន ក្នុងគោលបំណងរក្សាវប្បធម៌បង់ពន្ធ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី