2024-07-15
គិត បុប្ផា
2024-07-15
គិត បុប្ផា
ភ្នំពេញ៖ ក្រុមហ៊ុន SUN WAH PROPERTIES (CAMBODIA) CO., LTD. បានមកសិក្សាស្វែងយល់ និងប្រមូលព័ត៌មានបន្ថែមពីសក្ដានុពល និងកាលានុវត្តភាពវិនិយោគលើសកម្មភាពផ្គុំ និងដំឡើងរថយន្តអគ្គិសនីនៅកម្ពុជា នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ អ្នកតំណាងក្រុមហ៊ុន SUN WAH ដែលដឹកនាំដោយលោកស្រី Sofia Fang បានពិភាក្សាលម្អិតពីការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា។
ឯកឧត្តមអគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានអរគុណដល់ក្រុមហ៊ុន SUN WAH ដែលបានជ្រើសរើសកម្ពុជាជាគោលដៅវិនិយោគកន្លងមក ព្រមទាំងសិក្សាបន្ថែមពីកាលានុវត្តភាពវិនិយោគក្នុងវិស័យផ្គុំ និងដំឡើងយានយន្តអគ្គិសនីនេះ។ ឯកឧត្តម នុត អ៊ុនវ័ណរ៉ា សង្ឃឹមថា ក្រុមហ៊ុន SUN WAH នឹងសម្រេចចិត្តដាក់ទុនវិនិយោគនៅកម្ពុជា នាពេលឆាប់ៗខាងមុខ ដើម្បីបង្កើតឱកាសការងារដល់ពលរដ្ឋ និងពង្រីករចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជាឱ្យកាន់តែសម្បូរបែប ខណៈដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាត្រៀមខ្លួនជានិច្ចក្នុងការផ្តល់ការគំាទ្រ និងកិច្ចសម្រួលដល់ការវិនិយោគ។
ជំនួបពិភាក្សា ដែលធ្វើឡើងកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម នុត អ៊ុនវ័ណរ៉ា បានលើកឡើងពីទិដ្ឋភាពទូទៅ ក្របខ័ណ្ឌច្បាប់ គោលនយោបាយ និងបទប្បញ្ញត្តិនានា ដែលមានភាពអំណោយផលដល់ការវិនិយោគផ្គុំ និងដំឡើងរថយន្តអគ្គិសនីនៅកម្ពុជា។ ឯកឧត្តម នុត អ៊ុនវ័ណរ៉ា ក៏បានលើកឡើងពីច្បាប់ស្ដីពីវិនិយោគនៃកម្ពុជា ផែនទីបង្ហាញផ្លូវស្ដីពីការអភិវឌ្ឍវិស័យយានយន្តនិងអេឡិចត្រូនិកកម្ពុជា និងគោលនយោបាយជាតិស្ដីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធដែលអំណោយផលដល់វិស័យផងដែរ។
គួរបញ្ជាក់ថា គំនិតផ្តួចផ្តើមវិនិយោគដំឡើងរថយន្តអគ្គិសនីនៅកម្ពុជានេះ ធ្វើឡើងបន្ទាប់ពីជំនួបពិភាក្សាការងាររវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក Jonathan K.S. Choi ប្រធានក្រុមហ៊ុន Sunwah Group កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤។ លោក Jonathan K.S. Choi បានចាប់អារម្មណ៍លើការវិនិយោគលើវិស័យមួយចំនួននៅកម្ពុជា ដែលក្នុងនោះការផ្គុំ និងដំឡើងរថយន្តអគ្គិសនី ជាសកម្មភាពវិនិយោគអាទិភាពមួយ ដែលក្រុមហ៊ុនកំពុងសិក្សា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី