SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ឯកឧត្តម ហែម វណ្ណឌី និងក្រុមហ៊ុន ស៊ីភី ពិភាក្សាដាក់លក់ផលិតផលរបស់ SMEs ក្នុងផ្សារ 7-Elevenបន្ថែម


ឯកឧត្តម ហែម វណ្ណឌី និងក្រុមហ៊ុន ស៊ីភី ពិភាក្សាដាក់លក់ផលិតផលរបស់ SMEs ក្នុងផ្សារ 7-Elevenបន្ថែម
A+ A-

ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជួបជាមួយគណៈប្រតិភូក្រុមហ៊ុន ស៊ីភី (CP ALL Cambodia) ពិភាក្សាអំពីការពង្រីកដាក់លក់ផលិតផលខ្មែរឱ្យកាន់តែច្រើននៅក្នុងផ្សារ 7-Eleven ដើម្បីបង្កើតកិច្ចសហការ ក្នុងការពង្រឹងសមត្ថភាព និងគុណភាពផលិតផលរបស់សហគ្រាសធុនតូច និងមធ្យម (SMEs) ក្នុងស្រុក ឱ្យស្របតាមស្តង់ដារទីផ្សារ។

ក្នុងជំនួបខាងលើនេះ ឯកឧត្តម ហែម វណ្ណឌី បានលើកទឹកចិត្តឱ្យក្រុមហ៊ុន CP កសាងបណ្តាញធុរកិច្ចឱ្យកាន់តែទូលំទូលាយ ជាមួយក្រុមហ៊ុនផលិតក្នុងស្រុក ដែលមានសក្តានុពល តាមរយៈដៃគូ ដូចជាសហគ្រិនខ្មែរ ដើម្បីផ្តល់ការបណ្តុះបណ្តាល ណែនាំអំពីឧត្តមានុវត្តន៍ក្នុងការធ្វើនវានុវត្តន៍ និងការប្រើប្រាស់បច្ចេកវិទ្យា ដោយផ្តោតលើកិច្ចសហការ និងសម្របសម្រួល ដើម្បីបំពេញតាមស្តង់ដារផលិតកម្មចំណីអាហារ។

ឯកឧត្តមរដ្ឋមន្ត្រីឧស្សាហកម្ម ក៏បានជំរុញក្រុមហ៊ុន CP ឱ្យបន្តលើកកម្ពស់ការចុះបញ្ជីផលិតផល (ច.ប.ផ) ជាមួយវិទ្យាស្ថានស្តង់ដារកម្ពុជា ដើម្បីធានាសុវត្ថិភាពចំណីអាហារ និងបង្កើតទំនុកចិត្តពីអ្នកប្រើប្រាស់។ ឯកឧត្តម ហែម វណ្ណឌី ក៏បានអញ្ជើញក្រុមហ៊ុនឱ្យសាកល្បងប្រើប្រាស់សេវាតេស្តវិភាគផ្នែកគីមីអាហារនៅមន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងសហការជាមួយវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើគម្រោងស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) ដែលអាចជួយដល់ការលើកកម្ពស់គុណភាព និងសុវត្ថិភាពចំណីអាហារ ដែលនឹងត្រួសត្រាយផ្លូវសម្រាប់ឱ្យផលិតផលក្នុងស្រុកឈានចូលក្នុងទីផ្សារបានកាន់តែទូលំទូលាយផងដែរ។

ក្រុមហ៊ុន CP ALL Cambodia ដែលដំណើរការផ្សារ 7-Eleven នៅកម្ពុជា បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការដាក់លក់ផលិតផលកម្ពុជា ដែលបច្ចុប្បន្នមានចំណែកប្រមាណ ១០% នៃផលិតផលដែលបានដាក់លក់នៅក្នុងផ្សារ 7-Eleven ហើយគ្រោងបង្កើនចំណែកលក់៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី