2024-07-11
គិត បុប្ផា
2024-07-11
គិត បុប្ផា
ភ្នំពេញ៖ សម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានផ្តល់ក្របខ័ណ្ឌរដ្ឋដល់លោក គង់ បុរាណ ដែលជាកូនប្រុសរបស់ព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ ដើម្បីបានដើរតាមគន្លងរបស់លោកឪពុក។ ការឯកភាពរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្រោយលោក គង់ បុរាណ លើកឡើងនៅលើគណនីហ្វេសប៊ុក ដោយស្នើសុំចូលក្នុងក្របខ័ណ្ឌរដ្ឋមួយកន្លែង ដើម្បីចូលបម្រើនៅរដ្ឋដូចឪពុក។
តាមសំណេររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រគល់ភារកិច្ចជូនឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីរៀបចំកិច្ចការផ្តល់ក្របខ័ណ្ឌដល់លោក គង់ បុរាណ ដែលមានជំនាញចាប៉ីឱ្យបានចូលបម្រើរដ្ឋដូចលោកតា គង់ ណៃ។
លោកតា គង់ ណៃ គឺជាព្រឹទ្ធាចារ្យចាប៉ីដងវែងដ៏ល្បីល្បាញមួយរូបរបស់កម្ពុជាដែលមានគោរមងារថាជាព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ។ ក្រៅពីមានគោរមងារថ្នាក់ជាតិជាមរតកមនុស្សរស់ហើយនោះ ព្រឹទ្ធាចារ្យ គង់ ណៃ ក៏ធ្លាប់ទទួលបានពានរង្វាន់ទាំងថ្នាក់ជាតិ និងអន្តរជាតិជាច្រើនពានរង្វាន់ផងដែរ។ លោកតា គង់ ណៃ បានទទួលអនិច្ចកម្មកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៨០ឆ្នាំ ដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរមានការសោកស្តាយយ៉ាងខ្លាំង៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី