SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីរ៉ែ និងថាមពល ពន្យល់ពីការគ្រប់គ្រងការដាក់ប្រព័ន្ធអគ្គិសនីពន្លឺព្រះអាទិត្យ (Solar)


រដ្ឋមន្ត្រីរ៉ែ និងថាមពល ពន្យល់ពីការគ្រប់គ្រងការដាក់ប្រព័ន្ធអគ្គិសនីពន្លឺព្រះអាទិត្យ (Solar)
A+ A-

ភ្នំពេញ៖ ក្រោយមានការជជែកវែកញែក និងរិះគន់ចំពោះអ្នកប្រើប្រាស់អគ្គិសនីដើរដោយថាមពលព្រះអាទិត្យលើដំបូល (សូឡា) ដោយភ្ជាប់ទៅបណ្តាញផ្គត់ផ្គង់អគ្គិសនីសាធារណៈ ត្រូវដាក់ពាក្យស្វ័យប្រកាសនៅអាជ្ញាធរអគ្គិសនីកម្ពុជា កាលពីថ្ងៃទី០៥ កក្កដាកន្លងទៅ ក្រសួងរ៉ែ និងថាមពល បានពន្យល់អំពីករណីនេះដើម្បីស្រាយបំភ្លឺទៅសាធារណជនវិញ កាលពីថ្ងៃទី០៧ កក្កដានេះ។

តាមរយៈប្រសាសន៍របស់ឯកឧត្តម កែវ រតនៈ ក្នុងវីដេអូឃ្លីបមួយដែលមានរយៈពេលជាង៧នាទី តាំងពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤មកម្ល៉េះ បានពន្យល់ថា ការគ្រប់គ្រងការដាក់ប្រព័ន្ធអគ្គិសនីពន្លឺព្រះអាទិត្យ ដោយភ្ជាប់ទៅបណ្តាញផ្គត់ផ្គង់អគ្គិសនីសាធារណៈ គឺសំដៅការពារការដាច់ភ្លើងតាមតំបន់និងទូទាំងប្រទេស និងការពារមិនឱ្យឡើងថ្លៃភ្លើងទៅអ្នកដទៃដែលមិនបានដាក់ប្រព័ន្ធព្រះអាទិត្យនោះ។

ការដាក់ប្រព័ន្ធនានាមិនភ្ជាប់ជាមួយបណ្តាញជាតិ និងការដាក់ប្រព័ន្ធតូចៗតាមលំនៅឋាននិងទីតាំងអាជីវកម្ម ដែលមានកម្រិតក្រោម ១០គីឡូវ៉ាត់ ទោះភ្ជាប់ជាមួយបណ្តាញសាធារណៈក៏ដោយ មិនជាប់ការបង់ថ្លៃអគ្គិសនីបម្រុងនោះទេ។ ប្រជាពលរដ្ឋជាង ៩៥% ដែលប្រើប្រាស់អគ្គិសនីសម្រាប់លំនៅឋាន និងទីតាំងអាជីវកម្ម នឹងមិនរងការប៉ះពាល់ពីវិធានរបស់អាជ្ញាធរអគ្គិសនីថ្មីខាងលើនោះឡើយ។

ដើម្បីជ្រាបកាន់តែលម្អិតសូមអញ្ជើញទស្សនាការពន្យល់បកស្រាយរបស់ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ដូចតទៅ៖


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី