SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ដែលចំណាយទឹកប្រាក់ ៦៦០លានដុល្លារ ចាប់ផ្តើមបើកការដ្ឋានជំហានទី៣


រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ដែលចំណាយទឹកប្រាក់ ៦៦០លានដុល្លារ ចាប់ផ្តើមបើកការដ្ឋានជំហានទី៣
សង្គមជាតិ-សេដ្ឋកិច្ច

2024-06-26

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-06-26

ទូច សូរិយា

A+ A-

ភ្នំពេញ៖ គម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងទាំង៣ជំហាន របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គ្រោងនឹងចំណាយថវិកាសរុបប្រមាណ ៦៦០លានដុល្លារ ខណៈដែលជំហានទី៣ បើកការដ្ឋានសាងសង់នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤។ នេះបើតាមការចុះផ្សាយរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

គម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ដែលគ្រោងចំណាយប្រមាណ ៦៦០លានដុល្លារនេះ ទទួលបានឥណទានសម្បទានពី៖ ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD)ចំនួន ៤១០លានដុល្លារ, ធនាគារវិនិយោគអឺរ៉ុប(EIB)ចំនួន ១០០លានដុល្លារ, ហិរញ្ញប្បទានតំណងពីសហគមន៍អឺរ៉ុប(EU) ចំនួន ២៦លានដុល្លារ និងថវិកាបដិភាគពីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញចំនួន ១២៤លានដុល្លារ។

រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី៣ ដែលបើកការដ្ឋានសាងសង់នៅថ្ងៃទី២៥ មិថុនានេះ នឹងគ្រោងប្រើថវិកាសរុបចំនួន ២៥៧លានដុល្លារ បានមកពីប្រភពមូលនិធិ រួមមានប្រាក់កម្ចីចំនួន២១០លានដុល្លារពីទីភ្នាក់ងារ AFD, ៥លានដុល្លារដែលនៅសល់ពីជំហានទី១ និងជំហានទី២របស់ AFD និងការវិនិយោគចំនួន ៤២លានដុល្លារពីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ គម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី៣នេះ ក៏ទទួលបានជំនួយឥតសំណងចំនួន ១២លានដុល្លារសហភាពអឺរ៉ុបទៀតផង ដែលគម្រោងនេះ នឹងបន្ថែមសមត្ថភាពផលិតទឹកស្អាតចំនួន ១៩៥ ០០០ម៉ែត្រគូបក្នុងមួយថ្ងៃដល់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី២ និងបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី៣ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នេះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានបន្តអនុវត្តតួនាទីជាយុទ្ធសាស្ត្រក្នុងការពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យទឹកស្អាត ដែលមានការចូលរួមពីប្រតិបត្តិករទឹកស្អាតឯកជន ដើម្បីបំពេញតម្រូវការប្រចាំថ្ងៃសម្រាប់គ្រួសារ និងគាំទ្រតំបន់អាទិភាព។ ឯកឧត្តម ហែម វណ្ណឌី បានបន្តថា តំបន់អាទិភាពដែលមានការគាំទ្រនោះ រួមមាន៖ តំបន់រោងចក្រសហគ្រាស, សួនបណ្តុំសហគ្រាស ធុនតូច និងមធ្យម, តំបន់សេដ្ឋកិច្ចពិសេសនិងតំបន់ប៉ូលសេដ្ឋកិច្ច ដែលនឹងបង្កើតឱកាសការងារ និងជំរុញកំណើនសេដ្ឋកិច្ច។

យោងតាមរបាយការណ៍របស់ក្រសួងឧស្សាហកម្ម ការផ្គត់ផ្គង់ទឹកស្អាត មានការកើនឡើង ៣២% ពោលគឺកើនឡើងពី ៣០៩លានម៉ែត្រគូបក្នុងឆ្នាំ២០១៨ ដល់ ៤៦០លានម៉ែត្រគូបនៅឆ្នាំ២០២៣ ដោយក្នុងនោះរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ផលិតទឹកស្អាតបានប្រមាណ ២៧៩លានម៉ែត្រគូប ស្មើនឹង ៦០% នៃបរិមាណទឹកស្អាតសរុបទូទាំងប្រទេស៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី