2024-06-21
គិត បុប្ផា
2024-06-21
គិត បុប្ផា
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប និងផ្សារម៉ាក្រូ កំពុងរៀបចំពិព័រណ៍ពាណិជ្ជកម្ម ភូមិ១ ផលិតផល១ និងវេទិកាផ្គូផ្គងរវាងអ្នកផលិត និងអ្នកទិញ រយៈពេល ៣ថ្ងៃ នៅផ្សារម៉ាក្រូសៀមរាប ដើម្បីគាំទ្រនិងលើកស្ទួយផលិតផលខ្មែរ។ នេះបើតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តសៀមរាប កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤។
នៅក្នុងព្រឹត្តិការណ៍ដែលធ្វើឡើងចាប់ពីទី២១ ខែមិថុនា ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤នេះ នឹងមានរៀបចំការតាំងបង្ហាញផលិតផលក្នុងស្រុកជាច្រើនមុខ ដូចជាបន្លែ ផ្លែឈើ និងសិប្បកម្មធ្វើដោយដៃ ដែលផលិតផ្ទាល់ពីកសិករ និងសហគ្រិនខ្មែរក្នុងស្រុកផងដែរ។ តាមការផ្សាយដដែល បានឱ្យដឹងថា រាល់ការជាវផលិតផលដែលតាំងបង្ហាញរយៈពេល ៣ថ្ងៃនេះ អតិថិជននឹងទទួលបានឆ្នោតផ្សងសំណាង ដើម្បីឈ្នះម៉ូតូអគ្គិសនី ១គ្រឿងទៀតផង។
ព្រឹត្តិការណ៍ ដែលធ្វើឡើងក្នុងទិសដៅផ្សព្វផ្សាយផលិតផលជាតិនេះ រួមសហការរៀបចំដោយក្រសួងទេសចរណ៍, ក្រសួងពាណិជ្ជកម្ម, ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, សភាពាណិជ្ជកម្ម, សមាគមសហគ្រិនវ័យក្មេងកម្ពុជា, សមាគមសហគ្រិនស្រ្តីកម្ពុជា និងផ្សារម៉ាក្រូ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី