SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ មិនបាច់កំណត់ឆ្នាំផលិតយានយន្តនាំចូល តែត្រូវពង្រឹងការត្រួតពិនិត្យយានយន្ត(ឆៀក)


សម្តេចធិបតី ហ៊ុន ម៉ាណែត៖ មិនបាច់កំណត់ឆ្នាំផលិតយានយន្តនាំចូល តែត្រូវពង្រឹងការត្រួតពិនិត្យយានយន្ត(ឆៀក)
សង្គមជាតិ-សេដ្ឋកិច្ច

2024-06-20

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-06-20

គិត បុប្ផា

A+ A-

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា មិនបាច់កំណត់ឆ្នាំផលិតយានយន្ត ឬរថយន្តស៊េរីចាស់នាំចូលកម្ពុជាទេ ប៉ុន្តែត្រូវពង្រឹងការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) ឱ្យបានច្បាស់លាស់ស្របតាមស្តង់ដារបច្ចេកទេស។ ការលើកឡើងរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តី ធ្វើឡើងកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤។

ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះត្រង់ព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្តាល សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងដូច្នេះថា៖«កម្ពុជា មិនទាន់ចាំបាច់ហាមឃាត់ការនាំចូលរថយន្តមួយទឹកនោះទេ ព្រោះប្រជាពលរដ្ឋមួយចំនួនមិនទាន់មានលទ្ធភាពធ្វើតាមគោលការណ៍កំណត់ឆ្នាំរថយន្តបាន ព្រោះរថយន្តដែលកំណត់ឆ្នាំនេះ គឺមានតម្លៃថ្លៃ»។ ក្រៅពីនេះ សម្តេចធិបតីនាយករដ្ឋមន្រ្តី លើកឡើងថា សម្តេចធិបតី លើកទឹកចិត្តដល់ក្រុមហ៊ុនដំឡើងរថយន្តថ្មីនៅកម្ពុជា ប៉ុន្តែក្រុមហ៊ុនត្រូវមានសិទ្ធិប្រកួតប្រជែងជាមួយរថយន្តមួយទឹកនាំចូល ពោលគឺត្រូវធានាគុណភាព និងតម្លៃសមរម្យ ដើម្បីប្រជាពលរដ្ឋមានលទ្ធភាពទិញឱ្យបានច្រើន។

គួរបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងពីការបន្តអនុញ្ញាតនាំចូលរថយន្តមិនកំណត់ឆ្នាំផលិតនេះ គឺដើម្បីច្រានចោលសំណើសុំកំណត់ឆ្នាំរថយន្តនាំចូលកម្ពុជារបស់ឯកឧត្តម អូន ព័ទ្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីកាត់បន្ថយការបំពុលបរិស្ថាន និងបញ្ហាគ្រោះថ្នាក់ចរាចរណ៍។ ទោះយ៉ាងណា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់អនុវត្តគោលនយោបាយបរិស្ថានស្អាត និងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍យ៉ាងយកចិត្តទុកដាក់ផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី