2024-06-15
គិត បុប្ផា
2024-06-15
គិត បុប្ផា
ភ្នំពេញ៖ កាកបាទក្រហមកម្ពុជា បានឧបត្ថម្ភថវិកាប្រចាំឆ្នាំ២០២៤ ១លានដុល្លារ ដល់មូលនិធិគន្ធបុប្ផា កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤។ ការឧបត្ថម្ភរបស់កាកបាទក្រហមកម្ពុជានេះ គឺជាលើកទី១៣ សម្រាប់មន្ទីរពេទ្យកុមារគន្ធបុប្ផា គិតចាប់តាំងពីឆ្នាំ២០១២ មកដល់ឆ្នាំ២០២៤។
បើតាមការចុះផ្សាយរបស់កាកបាទក្រហមកម្ពុជា កាលពីថ្ងៃទី១៣ មិថុនា លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា បានលើកឡើងថា៖ «ថ្វីត្បិតកាកបាទក្រហមកម្ពុជាឆ្នាំនេះ ទទួលបានមូលនិធិពីការប្រារព្ធទិវា៨ ឧសភា បានតិចជាងឆ្នាំមុនក៏ដោយ ក៏សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅតែបន្តឧបត្ថម្ភគាំទ្រដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា។ មន្ទីរពេទ្យនេះ គឺជាក្តីសង្ឃឹមរបស់ប្រជាជនកម្ពុជា ហើយក៏ជាអាទិភាពមួយដែលកាកបាទក្រហមកម្ពុជា បានគិតគូរដើម្បីធ្វើឱ្យមន្ទីរពេទ្យមួយនេះ អាចបន្តផ្តល់សេវាសុខភាពជូនដល់កុមារកម្ពុជារាប់ម៉ឺនសែននាក់បន្តទៅទៀត»។
ក្នុងរយៈពេល៥ខែ នៃឆ្នាំ២០២៤ មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានចំណូលបរិច្ចាគប្រមាណ១៣,៣៤ លានដុល្លារ កើនឡើង៥% បើធៀបនឹងខែមករា-ឧសភា ក្នុងឆ្នាំ២០២៣ ដែលមានប្រមាណ ១២លានដុល្លារ។ ចំពោះ ចំណូលបរិច្ចាគដោយផ្ទាល់នៅមន្ទីរពេទ្យគន្ធបុប្ផានៅភ្នំពេញ និងសៀមរាប រយៈពេល៥ខែពីខែមករា ដល់ខែឧសភា នៃឆ្នាំ២០២៤ មានប្រមាណ ១,១៦លានដុល្លារ។ នេះជាការលើកឡើងរបស់លោកជំទាវ ប៉ែន សុបភា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានប្រតិបត្តិក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី