SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

វិទ្យាស្ថានភាសា AIWA របស់ជប៉ុន ចង់វិនិយោគលើវិស័យអប់រំនៅកម្ពុជា ដោយបង្កើតសាលារៀននៅភ្នំពេញ


វិទ្យាស្ថានភាសា AIWA របស់ជប៉ុន ចង់វិនិយោគលើវិស័យអប់រំនៅកម្ពុជា ដោយបង្កើតសាលារៀននៅភ្នំពេញ
សង្គមជាតិ-សេដ្ឋកិច្ច

2025-04-03

គន ម៉េងហុង

សង្គមជាតិ-សេដ្ឋកិច្ច

2025-04-03

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ វិទ្យាស្ថានភាសា AIWA នៃប្រទេសជប៉ុន ចង់បង្កើតសាលារៀនក្នុងរាជធានីភ្នំពេញ ដើម្បីជួយគាំទ្រដល់វិស័យអប់រំ និងផ្តល់ឱកាសដល់សិស្សានុសិស្សកម្ពុជា អាចស្វែងរកការងារដែលប្រាក់ខែល្អសមរម្យក្នុងក្រុមហ៊ុនជប៉ុន ទាំងនៅកម្ពុជា និងនៅប្រទេសជប៉ុនផ្ទាល់។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥។

ក្នុងជំនួបនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ការបើកវិទ្យាស្ថានភាសា AIWA នៅរាជធានីភ្នំពេញ គឺជាផ្នែកមួយនៃគម្រោងរបស់វិទ្យាស្ថាន AIWA និងសមាគមជប៉ុន-កម្ពុជា ក្នុងការផ្តល់ឱកាសអប់រំដ៏សំខាន់ដល់យុវជនកម្ពុជា។ វិទ្យាស្ថានភាសាAIWA គឺការបណ្តុះបណ្តាលភាសាជប៉ុន ផ្តល់ជំនាញបច្ចេកវិទ្យាព័ត៌មាន (IT) និងជំនាញវិជ្ជាជីវៈផ្សេងទៀតដែលកំពុងមានតម្រូវការខ្ពស់។ គំនិតផ្តួចផ្តើមនេះ នឹងជួយគាំទ្រក្នុងការផ្តល់សក្តានុពលពេញលេញដល់យុវជនកម្ពុជា និងបង្កើតផ្លូវសម្រាប់ឱ្យសិស្សានុសិស្ស ទទួលបានការងារដែលមានប្រាក់ខែខ្ពស់ ទាំងនៅប្រទេសកម្ពុជា និងនៅប្រទេសជប៉ុន។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក៏បានបង្ហាញការគាំទ្រនូវគំនិតផ្តួចផ្តើមនានារបស់ក្រុមហ៊ុននិងវិទ្យាស្ថានជប៉ុន ដែលមានបំណងចង់ចូលមកវិនិយោគលើវិស័យអប់រំក្នុងកម្ពុជា និងបានលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធ ឱ្យបង្កើនកិច្ចសហប្រតិបត្តិលើគម្រោងនានាបន្ថែមទៀត ក្នុងគោលដៅអភិវឌ្ឍន៍ធនធានមនុស្ស ឆ្លើយតបនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_2a79_8.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599