2024-06-03
គិត បុប្ផា
2024-06-03
គិត បុប្ផា
ភ្នំពេញ៖ កម្ពុជា រកចំណូលពីការលក់សំបុត្រជូនភ្ញៀវអន្តរជាតិចូលទស្សនារមណីយដ្ឋានអង្គរបាន ២ ២០៦ ៨៩១ដុល្លារ ក្នុងរយៈពេល ៥ខែ ឆ្នាំ២០២៤។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ ចំនួននេះ កើនឡើង ៣៨,២២% ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៣។
សេចក្តីប្រកាសព័ត៌មាន ស្តីពីស្ថិតិភ្ញៀវបរទេស និងចំណូលដែលទទួលបានពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្មៀស ប្រចាំខែឧសភា ឆ្នាំ២០២៤ បញ្ជាក់ថា រយៈពេល ៥ខែ រមណីយដ្ឋានអង្គរ ទទួលបានភ្ញៀវអន្តរជាតិសរុប ៤៧២ ២៥៨នាក់ កើនឡើង ៣៦,៩៨% ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៣។ ចំណែកឯ ការលក់បណ្ណនៅប្រាសាទកោះកែរ ក្នុងរយៈពេល ៥ខែនេះ ទទួលបានចំណូល ១៥១ ៩០៥ដុល្លារ ពីទេសចរអន្តរជាតិចំនួន ១០ ១២៧នាក់។
ការលក់សំបុត្រទូកវិញ គ្រឹះស្ថានអង្គរទទួលបានចំណូល ៤០០ ៣០២ដុល្លារ ដែលមានទូកសរុបចំនួន១៤ ០៧៣ ក្នុងនោះទូកតូចចំនួន ៩ ៤៣២, ទូកកណ្តាលចំនួន៤ ០៨៨ និងទូកធំចំនួន៥៥៣។ គួរជម្រាបថា ក្នុងខែឧសភា ឆ្នាំ២០២៤ មានភ្ញៀវបរទេសចូលទស្សនារមណីយដ្ឋានអង្គរមានចំនួន ៥០ ៨៧៩នាក់ កើនឡើង១១,១៩% ធៀបនឹងខែឧសភា ឆ្នាំ២០២៣ និងរកចំណូលបាន ២ ២៨៩ ៣៥៨ដុល្លារ កើនឡើង ១២,៥២% ធៀបនឹងខែឧសភា ឆ្នាំ២០២៣៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី