SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សភាពាណិជ្ជកម្មត្រកូលលីន គ្រោងវិនិយោគលើវិស័យសំណង់ និងកសិកម្មនៅកម្ពុជា


សភាពាណិជ្ជកម្មត្រកូលលីន គ្រោងវិនិយោគលើវិស័យសំណង់ និងកសិកម្មនៅកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2024-06-01

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-06-01

គិត បុប្ផា

A+ A-

ភ្នំពេញ៖ សភាពាណិជ្ជកម្មត្រកូលលីនពិភពលោក ស្វែងរកកាលានុវត្តភាពវិនិយោគលើវិស័យសំណង់ និងកសិកម្មនៅកម្ពុជា។ នេះជាការលើកឡើងរបស់គណៈប្រតិភូសភាពាណិជ្ជកម្មត្រកូលលីនពិភពលោក កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤។

បន្ថែមពីការគ្រោងវិនិយោគលើវិស័យសំណង់ និងកសិកម្មនៅកម្ពុជា សភាពាណិជ្ជកម្មត្រកូលលីនពិភពលោក ក៏មានបំណងវិនិយោគលើថាមពលបៃតង សុខាភិបាល និងវិស័យមួយចំនួនទៀតផងដែរ។ ក្នុងកិច្ចពិភាក្សាការងារជាមួយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) គណៈប្រតិភូសភាពាណិជ្ជកម្មត្រកូលលីនពិភពលោក បានសង្ឃឹមថា នឹងមានវិនិយោគិនជាសមាជិករបស់ខ្លួនប្រមាណ ៥០០នាក់ ចូលរួមលើការរៀបចំឱ្យមានសិក្ខាសាលាអំពីកាលានុវត្តភាពវិនិយោគកម្ពុជា នៅទីស្ដីការ CDC ។

បើតាមការចុះផ្សាយរបស់ CDC នាថ្ងៃទី៣១ ឧសភា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍អំពីបរិយាកាសវិនិយោគនៅកម្ពុជា ពិសេសច្បាប់វិនិយោគដែលផ្តល់ភាពងាយស្រួលដល់វិនិយោគិន រួមមានការផ្ដល់ការលើកទឹកចិត្តក្នុងគម្រោង និងភាពបើកចំហរទទួលរាល់វិនិយោគិនពីគ្រប់បណ្ដាប្រទេស។ លើសពីនេះ រដ្ឋាភិបាលកម្ពុជា បានលើកទឹកចិត្តដល់វិនិយោគិន តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី