2024-05-29
ទូច សូរិយា
2024-05-29
ទូច សូរិយា
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម និងធនាគារជាតិនៃកម្ពុជា នឹងបន្តលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលឱ្យកាន់តែទូលំទូលាយ តាមរយៈតម្រូវឱ្យមានបិទស្លាកតម្លៃទំនិញនៅតាមហាងទំនិញនានា ជាប្រាក់រៀល។ នេះបើតាមការចុះផ្សាយរបស់ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤។
ក្នុងកិច្ចពិភាក្សារវាងធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្មនេះ ឯកឧត្តម យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ធនាគារជាតិនៃកម្ពុជា បានដាក់ចេញនូវមធ្យោបាយទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក ដែលបានរួមចំណែកដល់ការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល និងធ្វើឱ្យការទូទាត់នៅក្នុងពាណិជ្ជកម្មប្រកបដោយប្រសិទ្ធភាព។ ឯកឧត្តមទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានបន្តថា កិច្ចសហការនិងការខិតខំរបស់ក្រសួងពាណិជ្ជកម្ម គឺបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលកន្លងមក ជាពិសេសលើការតម្រូវឱ្យមានបិទស្លាកតម្លៃទំនិញជាប្រាក់រៀលនៅតាមហាងទំនិញផ្សេងៗ។
កិច្ចប្រជុំរវាងឯកឧត្តម យឹម លាត និងលោកជំទាវ សេរី បូរាពេជ្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៅធនាគារជាតិនៃកម្ពុជា អគារសែនសុខនេះ ធ្វើឡើងក្នុងគោលបំណងរៀបចំកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ លើការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល និងការសម្របសម្រួលពីអាជ្ញាធរគ្រប់ភាគីពាក់ព័ន្ធទាំងអស់។
បើតាមសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្ម ស្តីពី ការអនុវត្តមិនសុចរិតក្នុងធុរកិច្ច ពាក់ព័ន្ធនឹងការផ្សាយពាណិជ្ជកម្ម និងការជំរុញលក់ គឺបានកំណត់ឱ្យបុគ្គលដែលធ្វើធុរកិច្ចផ្គត់ផ្គង់ផលិតផលទំនិញ និងសេវាទាំងអស់ ត្រូវបិទស្លាកតម្លៃជាប្រាក់រៀលលើផលិតផលទំនិញ និងសេវាគ្រប់មុខ ដែលតាំងលក់ក្នុងផ្សារទំនើប ម៉ាត មីនីម៉ាត អាគារលក់ផលិតផល ស្ថានីយដេប៉ូលក់ប្រេងឥន្ធនៈជាដើម ដើម្បីចូលរួមផ្សព្វផ្សាយការប្រើប្រាស់ប្រាក់រៀលឱ្យកាន់តែទូលំទូលាយបន្ថែមទៀត៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី