SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រុមហ៊ុន AAG របស់អូស្ត្រាលី ធ្វើកសិកម្មឆ្លាតវៃ ដើម្បីបង្កើតកសិ-ពាណិជ្ជកម្មខ្នាតធំដំបូងគេនៅកម្ពុជា


ក្រុមហ៊ុន AAG របស់អូស្ត្រាលី ធ្វើកសិកម្មឆ្លាតវៃ ដើម្បីបង្កើតកសិ-ពាណិជ្ជកម្មខ្នាតធំដំបូងគេនៅកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2024-05-27

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-05-27

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ឯកឧត្ដម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូអូស្រ្តាលី បានពិភាក្សាអំពីគម្រោង និងឱកាសអភិវឌ្ឍន៍កសិកម្ម តាមរយៈការបង្កើតកសិ-ពាណិជ្ជកម្មខ្នាតធំដំបូងគេ ដោយធ្វើកសិកម្មឆ្លាតវៃ និងទំនើប ដើម្បីជំរុញកំណើនផលិតភាពរបស់ក្រុមហ៊ុន Agribusiness Asian Group (AAG) នៅខេត្តសៀមរាប។

គម្រោងកសិកម្មឆ្លាតវៃ និងទំនើបនេះ នឹងអនុវត្តលើផ្ទៃដីប្រហែល ១០០០ហិកតា ដោយដាំដុះដំណាំពោត និងកែច្នៃកាកសំណល់កសិកម្ម (ចង្រ្កានពោត) ទៅជាជីវធ្យូង ដើម្បីរក្សាទុកកាបូន ក្នុងរយៈពេល ៥ឆ្នាំ។ ក្នុងជំនួបពិភាក្សាកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ គណៈប្រតិភូអូស្រ្តាលី បានលើកឡើងថា AAG ដែលមានស្ថាបនិកជាជនជាតិអូស្រ្តាលី នឹងប្តេជ្ញាចិត្តស្រាវជ្រាវ និងវិនិយោគលើបច្ចេកវិទ្យា ដើម្បីប្រែក្លាយកាកសំណល់កសិកម្មដែលមិនត្រូវបានដុត ទៅជាជីវឧស្ម័នសំណល់ដំណាំ (ជីវម៉ាស)។

ជីវម៉ាសនេះ ត្រូវបានដុតនៅសីតុណ្ហភាព ៦០០អង្សាសេ ដើម្បីឈានដល់ជីវម៉ាសកម្រិតខ្ពស់ ហើយជីវឧស្ម័នទាំងនោះ នឹងចាប់យក និងរក្សាទុកកាបូនបានរហូតដល់ ១ ០០០ឆ្នាំ។ ចំណែក ជីវម៉ាសចុងក្រោយដែលទទួលបាន នឹងយកទៅប្រើលើដីដើម្បីធ្វើឱ្យប្រសើរឡើងនូវស្ថានភាពដី រួមមាន៖ ការបង្កើន pH ដី បរិយាកាសដី សមត្ថភាពផ្ទុកសារធាតុចិញ្ចឹម និងសកម្មភាពអតិសុខុមប្រាណក្នុងដី។ នេះជាការបញ្ជាក់បន្ថែមរបស់ ACC កាលពីថ្ងៃទី២៣ ឧសភា។

ឯកឧត្តម ប្រាក់ ដាវីដ ស្នើឱ្យ AAG សិក្សាបន្ថែម លើការប្រែក្លាយកាកសំណល់កសិកម្មលើដំណាំស្រូវ ពិសេសចំបើង និងដំណាំដទៃទៀត ដែលអាចជា Bio Recycle។ តាមរយៈការអនុវត្តលើដី ១ ០០០ហិកតា ក្នុងដំណាក់កាលដំបូងនេះ AAG អាចពិចារណាពង្រីកឱ្យកាន់តែធំជាងនេះបន្ថែមទៀត ករណីមានការសិក្សាលើសេដ្ឋកិច្ចច្បាស់លាស់ លើដំណាំពោតដែលអាចផ្តល់ប្រាក់ចំណេញខ្ពស់ជាងដំណាំផ្សេងៗ។

បើតាមការលើកឡើងរបស់ឯកឧត្តម ប្រាក់ ដាវីដ ក្រសួងកសិកម្ម នឹងពិចារណាសហការជាមួយ AAG ដោយផ្អែកលើគោលនយោបាយរបស់ក្រសួង តាមរយៈកសិកម្មបែបទំនើប បង្កើតនូវម៉ូឌែលអាជីវកម្មថ្មី ដើម្បីជួយដល់កសិកម្ម និងកសិកម្មបែបទំនើប និងកំណត់យកទីផ្សារឱ្យច្បាស់លាស់នូវផលចំណេញសេដ្ឋកិច្ច ក្នុងការជួយដល់ការអនុវត្តគម្រោងខាងលើ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី