2024-05-20
គិត បុប្ផា
2024-05-20
គិត បុប្ផា
ភ្នំពេញ៖ ប្រជាកសិករក្នុងសហគមន៍អូរថ្កូវ ខេត្តពោធិ៍សាត់ បានលើកឡើងថា បច្ចុប្បន្ន សណ្តែកកួរមានការឡើងថ្លៃ ដោយក្នុងនោះកសិករអាចលក់បានក្នុងតម្លៃចន្លោះពី ១៥០០០រៀល ដល់ជាង ២០០០០រៀល ក្នុងមួយគីឡូ។ សណ្តែកកួរឡើងថ្លៃនេះ បណ្តាលមកពីកត្តាអាកាសធាតុក្តៅហួតហែង ដែលជាហេតុធ្វើឱ្យការប្រមូលទិន្នផលបានទាប។ ការពន្យល់ពីមូលហេតុរបស់ប្រជាកសិករនេះ នៅក្នុងវីដេអូឃ្លីបខ្លីមួយ ដែលឯកឧត្តម ឃឹម ហ្វីណង់ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផុសផ្សាយនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤នេះ។
ក្រៅពីកត្តាអាកាសធាតុ ក៏មានកត្តាសត្វល្អិត និងការចំណាយថ្លៃដើមច្រើនជាងមុនទ្វេដង ដូចជា ការប្រើប្រាស់ទឹកស្រោចស្រព ថ្នាំ ជី និងទាមទារការមើលថែខ្ពស់ជាងមុនជាដើម។ បើតាមការលើកឡើងរបស់ប្រជាកសិករ ខេត្តពោធិ៍សាត់ ការឡើងថ្លៃនៃសណ្តែកកួរនេះ មិនបានធ្វើឱ្យកសិករទទួលបានកម្រៃចំណេញខ្ពស់ជាងមុននោះទេ ដោយហេតុបរិមាណទិន្នផលដែលទទួលបាន មានភាពទាបខ្លាំងជាងពេលសណ្តែកកួរមានតម្លៃត្រឹម ២-៣ពាន់រៀល/គីឡូ ព្រោះពេលនោះតម្លៃទាបពិតមែន តែទទួលបានទិន្នផលច្រើន និងចំណេញច្រើនជាងពេលនេះ។
កសិករខេត្តពោធិ៍សាត់រូបនេះ បានសន្និដ្ឋានថា ការឡើងថ្លៃនេះមិនមានស្ថិរភាពនោះទេ ពោលគឺពេលដែលមានការផ្គត់ផ្តង់ចាប់ផ្តើមកើនឡើង នោះតម្លៃនឹងធ្លាក់ចុះមកវិញ។ បើតាមការចុះផ្សាយបកស្រាយរបស់ឯកឧត្តម ឃឹម ហ្វីណង់ កាលពីថ្ងៃទី១៧ ខែឧសភានេះ ថា ជារឿយៗពាក់ព័ន្ធនឹង «រឿងសណ្តែកកួរឡើងថ្លៃ» នេះ ធ្វើឡើងក្រោយមានបុរសម្នាក់បានបង្ហោះវិដេអូរក្នុងបណ្តាញសង្គមហ្វេសប៊ុកដោយលើកឡើងថា សណ្តែកកួរឡើងថ្លៃរហូតដល់ ៤ម៉ឺនរៀល/គីឡូ ដែលជាហេតុធ្វើឱ្យមានការយល់ច្រលំដល់សាធារណជន និងនាំឱ្យកសិករផ្អើលនាំគ្នាដាំសណ្តែកកួរដោយរំពឹងថានឹងបានថ្លៃ នឹងនាំឱ្យពួកគាត់ខាតទៀតផង៕ https://www.youtube.com/watch?v=3rtxWlcDIdY
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី