SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

អាជ្ញាធរ ផ្អាកចរាចលើផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រ១៥៣-១៥៤ ស្ថិតនៅស្រុកកំពង់សីលា


អាជ្ញាធរ ផ្អាកចរាចលើផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រ១៥៣-១៥៤ ស្ថិតនៅស្រុកកំពង់សីលា
A+ A-

ភ្នំពេញ៖ អាជ្ញាធរខេត្តព្រះសីហនុ សម្រេចឱ្យផ្អាកការធ្វើចរាចបណ្តោះអាសន្នលើកំណត់ផ្លូវជាតិលេខ៤ ដោយសារកម្រិតជំនន់ទឹកភ្លៀងបានកើនឡើងជាលំដាប់ ដែលបណ្តាលឱ្យជន់លិចទាំងស្រុងត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ១៥៣-១៥៤ ស្ថិតក្នុងភូមិស្ទឹងឆាយខាងត្បូង ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា។ ការផ្អាកចរាចរចំពោះយានយន្តគ្រប់ប្រភេទនេះ ចាប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី។

បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៧ ខែកញ្ញានេះ ការផ្អាកចរាចរបណ្តោះអាសន្នចំពោះយានយន្តគ្រប់ប្រភេទ ដើម្បីការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ និងដើម្បីថែរក្សាគុណភាពផ្លូវ ស្ពានកុំឱ្យមានការបាក់ស្រុត ធានាប្រើប្រាស់បានយូរអង្វែង។ ក្នុងករណី ប្រជាពលរដ្ឋ ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនដោយរថយន្ត និងសាធារណជន ដែលមានបំណងធ្វើដំណើរតាមផ្លូវជាតិលេខ៤ ទៅមកកាន់ខេត្តព្រះសីហនុ ត្រូវធ្វើដំណើរតាមផ្លូវល្បឿនលឿន ឬតាមផ្លូវជាតិលេខ៣ វិញ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តព្រះសីហនុ បានអំពាវនាវដល់ប្រជាពលរដ្ឋ ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនដោយរថយន្ត និងសាធារណជន បង្កើនការប្រុងប្រយ័ត្នខ្ពស់ និងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចឱ្យបានល្អប្រសើរ។ រដ្ឋបាលខេត្តព្រះសីហនុ ក៏បានប្រាប់ដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់ផ្សព្វផ្សាយឱ្យបានទូលំទូលាយ ត្រៀមបង្កាជួយសង្គ្រោះផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី