2024-05-10
គិត បុប្ផា
2024-05-10
គិត បុប្ផា
ភ្នំពេញ៖ ក្រសួងយុត្តិធម៌ និងក្រុមកីឡាសេនាយុត្តិធម៌ នឹងរៀបចំកម្មវិធីជិះកង់អង្គរ លើកទី២ ដើម្បីរៃអង្គាសថវិកាជូនមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ខាងមុខ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងយុត្តិធម៌ កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤។
ក្នុងសេចក្តីជូនដំណឹង ស្តីពីកម្មវិធីជិះកង់អង្គរលើកទី២ ដើម្បីរៃអង្គាសថវិកាជូនមន្ទីរពេទ្យជ័យវរ្ម័នទី៧ បានឱ្យដឹងថា ការរៃអង្គាសថវិកាដោយស្ម័គ្រចិត្តពីមន្ត្រីរាជការ និងអ្នកវិជ្ជាជីវៈក្នុងវិស័យយុត្តិធម៌ រួមទាំងសប្បុរសជននានានេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១ មិថុនា វេលាម៉ោង ៦:០០នាទីព្រឹក ជួបជុំនៅកន្លែងត្រួតពិនិត្យសំបុត្រទី១ របស់អាជ្ញាធរជាតិអប្សរា ក្រោមអធិបតីភាព ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។
ចំណែក ការនាំយកថវិកាជូនមន្ទីរពេទ្យជ័យវរ្ម័នទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២ មិថុនា វេលាម៉ោង ៩:០០នាទីព្រឹក ដូច្នេះបើសិនថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃក្រសួងយុត្តិធម៌ មានបំណងចូលរួមក្នុងកម្មវិធីខាងលើ អាចទំនាក់ទំនងមកកាន់លេខទូរសព្ទ ០៦៩ ៩១៦ ៨២៩ ឬ ០៩៣ ៥២២ ៥៥៩ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី