SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងយុត្តិធម៌ ឱ្យពលរដ្ឋប្រុងប្រយ័ត្នករណីឆបោក វិនិយោគខុសច្បាប់ ដោយយករូបអគារបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌ ទៅប្រើប្រាស់


ក្រសួងយុត្តិធម៌ ឱ្យពលរដ្ឋប្រុងប្រយ័ត្នករណីឆបោក វិនិយោគខុសច្បាប់ ដោយយករូបអគារបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌ ទៅប្រើប្រាស់
A+ A-

ភ្នំពេញ៖ ក្រសួងយុត្តិធម៌ ណែនាំពលរដ្ឋឱ្យប្រុងប្រយ័ត្នចំពោះក្រុមតេឡេក្រាម (Telegram Group) ដែលយករូបអគារបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌ទៅប្រើប្រាស់។ ការអំពាវនាវនេះ ធ្វើឡើងក្រោយក្រសួងយុត្តិធម៌ បានរកឃើញក្រុមឆបោកបង្កើតក្រុមតេឡេក្រាម ដោយយករូបអគារបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌ កាត់ត និងកែឈ្មោះទៅជា «EMPIREGAIN-TRADE.COM» គោលបំណងឆបោកពលរដ្ឋ ក្រោមរូបភាពផ្សេងៗ។

បើតាមការចុះផ្សាយរបស់ក្រសួងយុត្តិធម៌ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣នេះ ក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះឈ្មោះ «CAMBODIA EMPIRE-TRADING Khmer INVESTMENT GROUP CHAT» មានសមាជិកជាង៩ពាន់នាក់ក្នុងក្រុមតេឡេក្រាម។ ក្រុមនេះបង្កើតឡើង ដើម្បីឆបោកពលរដ្ឋដោយណែនាំឱ្យសមាជិកក្នុងក្រុមដាក់ប្រាក់វិនិយោគលើប្រភេទទីផ្សារមូលបត្រ និងភាគហ៊ុនផ្សេងៗទៀត។

ក្នុងករណីនេះ ក្រសួងយុត្តិធម៌ បានអះអាងថា៖«សកម្មភាពដែលកំពុងតែធ្វើឡើងតាមរយៈក្រុមតេឡេក្រាមខាងលើនេះ មិនមានការពាក់ព័ន្ធជាមួយក្រសួងយុត្តិធម៌នោះទេ ហើយក្រសួងយុត្តិធម៌ កំពុងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីស្រាវជ្រាវស៊ើបអង្កេត និងចាត់វិធានការតាមផ្លូវច្បាប់ចំពោះឧក្រិដ្ឋជនឆបោកទាំងនោះ»។

ដើម្បីចៀសវាងការចាញ់បោកធ្វើឱ្យខាតបង់ទ្រព្យធនជាយថាហេតុ ក្រសួងយុត្តិធម៌ បានអំពាវនាវដល់សាធារណជនទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះល្បិចកលឆបោកតាមអនឡាញ និងសូមចាកចេញពីក្រុមតេឡេក្រាមបែបនេះ បើសិនជាបងប្អូនកំពុងស្ថិតនៅ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី