SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា ទទួលបានជំនួយបច្ចេកទេស និងហិរញ្ញប្បទាន ពង្រឹងសមត្ថភាពគ្រប់គ្រងនិងអភិរក្សធនធានជលផលសមុទ្រ


កម្ពុជា ទទួលបានជំនួយបច្ចេកទេស និងហិរញ្ញប្បទាន ពង្រឹងសមត្ថភាពគ្រប់គ្រងនិងអភិរក្សធនធានជលផលសមុទ្រ
ពាណិជ្ជកម្ម

2024-05-10

គិត បុប្ផា

ពាណិជ្ជកម្ម

2024-05-10

គិត បុប្ផា

A+ A-

ភ្នំពេញ៖ កិច្ចព្រមព្រៀងស្តីពីការឧបត្ថម្ភធនជលផលរបស់អង្គការពាណិជ្ជកម្មពិភពលោក កាលពីថ្ងៃទី៦ ឧសភា នឹងធ្វើឱ្យកម្ពុជាទទួលបានជំនួយបច្ចេកទេស និងហិរញ្ញប្បទាន សម្រាប់ពង្រឹងសមត្ថភាពគ្រប់គ្រងនិងអភិរក្សធនធានជលផលសមុទ្រ។ នេះបើការចុះផ្សាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤។

បន្ថែមពីការទទួលបានជំនួយបច្ចេកទេស និងហិរញ្ញប្បទាន ពិធីប្រគល់ជូន និងដាក់តម្កល់លិខិតុបករណ៍នៃការទទួលយកពិធីសារសម្រាប់ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងម៉ារ៉ាកេស ស្តីពីការបង្កើតអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីបញ្ចូលកិច្ចព្រមព្រៀងស្តីពីការឧបត្ថម្ភធនជលផល ដែលធ្វើឡើងកាលពីថ្ងៃទី៦ ឧសភានេះ នឹងធ្វើឱ្យកម្ពុជាទទួលបានអត្ថប្រយោជន៍ រួមមាន៖ (១) បង្ហាញពីឆន្ទៈរបស់កម្ពុជា ក្នុងការចូលរួមសហប្រតិបត្តិការជាមួយសហគមន៍អន្តរជាតិ និង(២) ចូលរួមលុបបំបាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានបញ្ញតិ្ត និងទប់ស្កាត់ការនេសាទហួសកម្រិត ស្របតាមគោលនយោបាយនៃការគ្រប់គ្រងជលផលសមុទ្រនៃកម្ពុជាប្រកបដោយនិរន្តរភាព។

(៣) ពង្រឹងការថែរក្សា ការពារ និងគ្រប់គ្រងធនធានជលផលសមុទ្រប្រកបដោយនិរន្តរភាព (៤) ចូលរួមអនុវត្ត និងឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងសូចនាករ១៤.៦ របស់អង្គការសហប្រជាជាតិ និង(៤) ចូលរួមអនុវត្តនិងឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងសូចនាករ១៤.៦ របស់អង្គការសហប្រជាជាតិ។ ក្នុងពិធី ដែលមានការចូលរួមពីលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកស្រី Angela ELLARD អគ្គនាយិការងអង្គការពាណិជ្ជកម្មពិភពលោក បានលើកឡើងថា កិច្ចព្រមព្រៀងនេះនឹងផ្តល់ប្រយោជន៍យ៉ាងខ្លាំងដល់កម្ពុជា ព្រោះជលផលបាននិងកំពុងដើរតួយ៉ាងសំខាន់ក្នុងសន្តិសុខស្បៀង និងកំណើនសេដ្ឋកិច្ច ពិសេសក្នុងនាមកម្ពុជាជាប្រទេស ដែលមានការអភិវឌ្ឍតិចតួចភ្ជាប់ទៅនឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការថែរក្សានិរន្តរភាពនៃធនធានជលផលពិភពលោក។

ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា កម្ពុជាជាប្រទេសអភិវឌ្ឍន៍តិចតួចឈរលេខរៀងទី១ នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក លេខរៀងទី៧ ក្នុងចំណោមប្រទេសអភិវឌ្ឍន៍តិចតួចសរុបចំនួន ៣៦ និងលេខរៀងទី៧៣ នៃសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ដែលបានតម្កល់លិខិតុបករណ៍នៃការទទួលយកពិធីសារខាងលើនេះ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី