SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ប.ប.ស. និងអង្គការអុកស្វាម បើកឱ្យប្រកួត«ពានរង្វាន់អ្នកសារព័ត៌មានឆ្នើមស្តីពី ប.ស.ស.»


ប.ប.ស. និងអង្គការអុកស្វាម បើកឱ្យប្រកួត«ពានរង្វាន់អ្នកសារព័ត៌មានឆ្នើមស្តីពី ប.ស.ស.»
សង្គមជាតិ-សេដ្ឋកិច្ច

2024-05-08

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-05-08

គិត បុប្ផា

A+ A-

ភ្នំពេញ៖ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការអុកស្វាម បានបើកទទួលស្នាដៃប្រកួតប្រជែងពានរង្វាន់អ្នកសារព័ត៌មានឆ្នើមស្តីពី ប.ស.ស. ចាប់ពីថ្ងៃទី២១ ខែមីនា ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ក្រោមមូលបទ របបសន្តិសុខសង្គមសម្រាប់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងវាយនភណ្ឌ។

អង្គការអុកស្វាម បានបញ្ជាក់ថា ដើម្បីចូលរួមប្រកួតប្រជែងយកពានរង្វាន់ «អ្នកសារព័ត៌មានឆ្នើមស្តីពី ប.ស.ស.» បេក្ខភាពទាំងអស់ ត្រូវជាអ្នកសារព័ត៌មានដែលមានសញ្ជាតិខ្មែរ និងមានស្ថាប័នពិតប្រាកដ ឬធ្វើការងារដោយឯករាជ្យ ទាំងផ្នែកបោះពុម្ពផ្សាយតាមវិទ្យុ ទូរទស្សន៍ សារព័ត៌មានអនឡាញ និងអ្នកសារព័ត៌មានតាមបណ្តាញសង្គមប្លុកជាដើម។ ចំពោះមាតិកាដែលយកមកប្រកួតប្រជែងបាន គឺជាមាតិកាដែលបានបោះពុម្ពផ្សាយ ឬផ្សាយក្នុងប្រព័ន្ធអនឡាញរបស់ស្ថាប័នសារព័ត៌មាន ចន្លោះពីថ្ងៃទី២១ ខែមីនា រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤។ បេក្ខជន-បេក្ខនារី នីមួយៗ មិនអាចដាក់ស្នាដៃផ្សព្វផ្សាយលើសពីមួយមកប្រកួតប្រជែងបានឡើយ រួមទាំងមាតិកាផ្សព្វផ្សាយចាំបាច់ត្រូវតែជាភាសាខ្មែរ។

មាតិកាផ្សព្វផ្សាយ ត្រូវផ្តោតលើការពង្រឹងចំណេះដឹងរបស់កម្មករនិយោជិតស្តីពី ប.ស.ស., ការយល់ឃើញទស្សនទាននានា និងបទពិសោធផ្ទាល់របស់កម្មករនិយោជិតចំពោះការប្រើប្រាស់បណ្ណ ប.ស.ស. និងចំពោះការប្រើប្រាស់សេវាសុខភាពដែលជាដៃគូ ប.ស.ស., ការយល់ឃើញ ឬសំណូមពររបស់កម្មករនិយោជិត ទៅកាន់បេឡាជាតិសន្តិសុខសង្គម ឬសេវាសុខភាពដែលជាដៃគូរបស់ ប.ស.ស.។

អ្នកឈ្នះការប្រកួតក្នុងកម្មវិធី ដែលធ្វើឡើងដើម្បីពង្រីកវិសាលភាពនៃការទទួលបានព័ត៌មាន ពង្រឹងចំណេះដឹងប្រជាពលរដ្ឋ និងកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងវាយនភ័ណ្ឌ ស្តីអំពីរបបសន្តិសុខសង្គម នឹងទទួលបានបានពានរង្វាន់ និងកុំព្យូទ័រ១គ្រឿង សម្រាប់ជ័យលាភីលេខ១, លេខ២ ទទួលបានពានរង្វាន់ និងកុំព្យូទ័រយួរដៃ ១គ្រឿង, លេខ៣ បានពានរង្វាន់ និងទូរសព្ទដៃ ១គ្រឿង, លេខ៤ ទទួលបានបណ្ណសរសើរ និងទូរសព្ទ១គ្រឿង និងលេខ៥ បានបណ្ណសរសើរ និងវត្ថុអនុស្សាវរីយ៍។ អ្នកសារព័ត៌មានអាចដាក់ពាក្យតាមរយៈ https://bit.ly/3Wsvpiq ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី