SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

សភាពាណិជ្ជកម្មកម្ពុជា ក្នុងសកម្មភាពសម្ព័ន្ធមេត្រីភាពនៅព្រះវិហារ បានផ្តល់រថយន្តសារ៉ែន ៣គ្រឿង និងសម្ភារប្រើប្រាស់ស្មើនឹង ៧,៦៤ម៉ឺនដុល្លារ


សភាពាណិជ្ជកម្មកម្ពុជា ក្នុងសកម្មភាពសម្ព័ន្ធមេត្រីភាពនៅព្រះវិហារ បានផ្តល់រថយន្តសារ៉ែន ៣គ្រឿង និងសម្ភារប្រើប្រាស់ស្មើនឹង ៧,៦៤ម៉ឺនដុល្លារ
សង្គមជាតិ-សេដ្ឋកិច្ច

2024-05-06

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-05-06

គិត បុប្ផា

A+ A-

ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជា ក្នុងសកម្មភាពចងក្រងសម្ព័ន្ធមេត្រីភាពជាមួយកងពលតូចអន្តរាគមន៍លេខ៨ ខេត្តព្រះវិហារ បានឧបត្ថម្ភរថយន្តសារ៉ែនចំនួន ៣គ្រឿង ដល់កងទ័ពខេត្តព្រះវិហារ និងបានផ្តល់ជាសម្ភារផ្សេងៗដែលសរុបជាទឹកប្រាក់ចំនួន ៧៦ ៤៣០ដុល្លារ។ នេះបើតាមការចុះផ្សាយរបស់សភាពាណិជ្ជកម្មកម្ពុជា នាថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤។

សម្ភារ ដែលសភាពាណិជ្ជកម្មកម្ពុជា បានផ្តល់ឱ្យកងទ័ព នៃកងពលតូចអន្តរាគមន៍លេខ៨ ខេត្តព្រះវិហារនោះ រួមមាន៖ ប្រេងម៉ាស៊ូតចំនួន ២៥ពាន់លីត្រ ដែលមានតម្លៃសរុបប្រហែល ២៦ពាន់ដុល្លារ, អាងស្តុកទឹកចំនួន ២៨អាង ស្មើនឹង ៣៥ពាន់ដុល្លារ, សូឡា និងអាគុយចំនួន ១១ឈុត ដែលមានតម្លៃ ៨៩៨០ដុល្លារ និងវិទ្យុទាក់ទងចំនួន ១៥០គ្រឿង មានតម្លៃ ៦៤៥០ដុល្លារ។

ក្នុងពិធីសារស្តីពីការចងសម្ព័ន្ធភាពរវាងអង្គភាពកងទ័ព នៃកងពលតូចអន្តរាគមន៍លេខ៨ ជាមួយសភាពាណិជ្ជកម្មកម្ពុជា អង្គភាពទាំងពីរ បានព្រមព្រៀងផ្តល់ព័ត៌មានឱ្យគ្នាទៅវិញទៅមក ដើម្បីដឹងអំពីសុខទុក្ខ សំដៅបង្កើននូវការយោគយល់គ្នា រវាងស្ថាប័នទាំងពីរ។ អ្នកឧកញ៉ា គិត ម៉េង មានប្រសាសន៍ថា អង្គភាពទាំងពីរ អាចពិនិត្យលទ្ធភាពក្នុងការដោះដូរប្រតិភូគ្នាទៅវិញទៅមកក្នុងរយៈពេល ៦ខែម្តង ដែលប្រតិភូនេះ ត្រូវជ្រើសរើសយុវជនឆ្នើម ឬថ្នាក់ដឹកនាំនៃអង្គភាព។ ក្រៅពីនេះ អង្គភាពទាំងពីរ នឹងជួយឧបត្ថម្ភគ្នាទៅវិញទៅមក តាមលទ្ធភាពជាក់ស្តែង ដែលអាចធ្វើទៅបាន ដើម្បីសម្រាលការលំបាករបស់ដៃគូសម្ព័ន្ធមេត្រីភាពដោយឈរលើស្មារតីជួយគ្នាក្នុងគ្រាលំបាក៕



នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី