SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ធនាគារជាតិ និងធនាគារកណ្តាលទីម័រខាងកើត ចុះMOU ចែករំលែកទិន្នន័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ


ធនាគារជាតិ និងធនាគារកណ្តាលទីម័រខាងកើត ចុះMOU ចែករំលែកទិន្នន័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ធនាគារ-ហិរញ្ញវត្ថុ

2024-07-26

ដេប៉ាលីយែរ ម៉ារីលីណា

ធនាគារ-ហិរញ្ញវត្ថុ

2024-07-26

ដេប៉ាលីយែរ ម៉ារីលីណា

A+ A-

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលទីម័រខាងកើត បានចុះអនុស្សរណៈយោគយល់ (MOU) លើប្រតិបត្តិការធនាគារកណ្តាល, ការតភ្ជាប់ការទូទាត់សងប្រាក់, នវានុវត្តន៍ហិរញ្ញវត្ថុឌីជីថល, ការត្រួតពិនិត្យធនាគារ, បរិយាបន្នហិរញ្ញវត្ថុ និងការអភិវឌ្ឍធនធានមនុស្ស។ កិច្ចសហការទាំងនេះ ធ្វើឡើងក្នុងគោលបំណងឱ្យមន្ត្រីជំនាញភាគីទាំងពីរ អាចចែករំលែកព័ត៌មាន ទិន្នន័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងចំណេះដឹងការងារបច្ចេកទេស។

កិច្ចព្រមព្រៀងនេះ បានចុះហត្ថលេខាដោយ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិ និងឯកឧត្តម Helder Lopes ទេសាភិបាលធនាគារកណ្តាលទីម័រខាងកើត កាលពីថ្ងៃទីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំទ្វេភាគី ស្តីពី កិច្ចសហប្រតិបត្តិការនិងការរឹតចំណងមិត្តភាពយ៉ាងជិតស្និតរវាងធនាគារទាំងពីរ។ ក្នុងកិច្ចប្រជុំទ្វេភាគី ដែលជាកិច្ចប្រជុំលើកដំបូងរវាងភាគីទាំងពីរ បានពិភាក្សាលើស្ថានភាពសេដ្ឋកិច្ច នយោបាយរូបិយវត្ថុ និងដំណើរការវិវត្តរបស់វិស័យធនាគារនៃប្រទេសទាំងពីរ ព្រមទាំងចែករំលែកបទពិសោធ និងយុទ្ធសាស្ត្រលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិ និងដុល្លារូបនីយកម្មផងដែរ។

ក្រៅពីការចុះ MOU ដែលធ្វើឡើងនៅសណ្ឋាគារសូហ្វីតែល ដើម្បីអភិវឌ្ឍន៍វិស័យធនាគារនៃប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន លោកជំទាវបណ្ឌិត ជា សិរី និងឯកឧត្តម Helder Lopes បានព្រមព្រៀងឱ្យមានកិច្ចប្រជុំជាប្រចាំឆ្នាំ និងប្តេជ្ញាបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែរឹងមាំនិងទទួលបានលទ្ធផលជាផ្លែផ្កា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិ ដែលចុះផ្សាយកាលពីថ្ងៃ២២ ខែកក្កដា ឆ្នាំ២០២៤៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី