2024-05-04
SME News
2024-05-04
SME News
ភ្នំពេញ៖ មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាជាង៤លានដុល្លារ (៤,០០១,២៥០ដុល្លារ) ពីព្រឹត្តិការណ៍បាល់ទាត់មិត្តភាពសប្បុរសធម៌ ក្រោមមូលបទ៖«រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន» កាលពីថ្ងៃទី០១ ឧសភា ឆ្នាំ២០២៤នេះ ដែលផ្តួចផ្តើមដោយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាស្ថាបនិកមូលនិធិគន្ធបុប្ផាកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីចំនួនថវិកាដែលទទួលបានពីសប្បុរជនបរិច្ឆាកសរុបចំនួនជាង៥លានដុល្លារ (៥,០០១,២៥០ដុល្លារ) តាមរយៈសម្តេចផ្ទាល់ ក្រោយបញ្ចប់ព្រឹត្តិការណ៍បាល់ទាត់សប្បុរសធម៌នេះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសផងដែរថា ក្រៅពីការផ្តល់ឱ្យមូលនិធិគន្ធបុប្ផាកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានផ្តល់ទៅមន្ទីរពេទ្យកុមារអង្គរ ៥០ម៉ឺនដុល្លារ, មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន ៣០ម៉ឺនដុល្លារ និងផ្តល់ទៅគ្រួសារយុទ្ធជនពលីទាំង២០នាក់ ក្នុងឧបទ្ទវហេតុផ្ទុះឃ្លាំងយុទ្ធោបករណ៍ នៅខេត្តកំពង់ស្ពឺកាលពីថ្ងៃទី២៧ មេសាកន្លងទៅ ចំនួន២០ម៉ឺនដុល្លារផងដែរ ដោយមួយគ្រួសារទទួលបាន១ម៉ឺនដុល្លារ។
ក្រៅពីទទួលបានថវិកាជាង៤លានដុល្លារពីព្រឹត្តិការណ៍បាល់ទាត់សប្បុរសធម៌ ដែលសម្តេចតេជោ ហ៊ុន សែន ដឹកនាំនេះ មូលនិធិគន្ធបុប្ផាកម្ពុជា ក៏បានទទួលថវិកាមួយចំនួនទៀតពីសប្បុរជនដែលបានបរិច្ឆាកដល់មូលនិធិនេះផ្ទាល់ផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី