SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ យុវជនបានដើរតួនាទីជាស្នូល និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឱ្យរីកចម្រើនលើគ្រប់វិស័យ


សម្តេចធិបតី ហ៊ុន ម៉ាណែត៖ យុវជនបានដើរតួនាទីជាស្នូល និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឱ្យរីកចម្រើនលើគ្រប់វិស័យ
សង្គមជាតិ-សេដ្ឋកិច្ច

2024-03-14

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-03-14

ទូច សូរិយា

A+ A-

ភ្នំពេញ៖ យុវជន កំពុងដើរតួនាទីជាស្នូល និងចូលរួមបុព្វហេតុជាតិមាតុភូមិ ដើម្បីអភិវឌ្ឍន៍ប្រទេសឱ្យរីកចម្រើនលើគ្រប់វិស័យ តាមរយៈការបន្តថែរក្សាសមិទ្ធផលយុវជនជំនាន់មុនដែលបានបន្សល់ទុក និងកសាងសមិទ្ធផលវិជ្ជមានបន្ថែមទៀត ព្រមទាំងរៀបចំមូលដ្ឋានរឹងមាំសម្រាប់ជំនាន់ក្រោយផងដែរ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះ នៅក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាល របស់សហភាពសហព័ន្ធយុវជនកម្ពុជា ឆ្នាំ២០២៤ នាថ្ងៃទី១៤ ខែមីនានេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.) មានភារកិច្ចចម្បង ក្នុងការបង្កើតវិធីសាស្ត្រទាក់ទាញសមានចិត្ត ភាពច្នៃប្រឌិត និងបត់បែន ដើម្បីបំផុសយុវជនឱ្យចូលរួមក្នុងបុព្វហេតុជាតិ ដោយកាន់ដៃគ្នាដើរលើវិថី នៃសន្តិភាព ឆ្ពោះទៅរកភាពរីកចម្រើន ក្នុងស្មារតីសាមគ្គីភាព ព្រមទាំងកសាងសង្គមទំនើបមួយដ៏រឹងមាំ ដែលមានឯករាជ្យ សន្តិភាព សេរីភាព សមភាព ប្រជាធិបតេយ្យ និងមានផលិតភាពការងារខ្ពស់ដែលជាគន្លឹះក្នុងការពង្រឹងខឿនសេដ្ឋកិច្ចជាតិ។ 

តាមការចុះផ្សាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបន្ថែមថា ស្មារតី ឆន្ទៈ និងសកម្មភាពប្រកបដោយឥទ្ធិពលជាវិជ្ជមានក្នុងការអប់រំផ្នត់គំនិត និងឥរិយាបថរបស់យុវជនយើង ឱ្យចូលរួមបន្តកសាងប្រទេស ស្រឡាញ់ទឹកដី និងមាតុភូមិ តាមរយៈការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ‐ដំណាក់កាលទី១ ដោយរួមបញ្ចូលនូវ«កម្មវិធីគោលនយោបាយ» និង«វិធានការគន្លឹះ» ដែលបានកំណត់ទិសដៅ និងជាអាទិភាពក្នុងការដឹកនាំ ឆ្ពោះទៅរកការសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ជាប្រទេសចំណូលខ្ពស់៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី