2023-09-25
SME News
2023-09-25
SME News
ភ្នំពេញ៖ ពិព័រណ៌ផលិតផលក្នុងស្រុក«ភូមិមួយផលិតផលមួយ» នឹងរៀបចំធ្វើនៅខេត្តសៀមរាប នាថ្ងៃទី២៦-៣០ កញ្ញានេះ ក្នុងទិវាពិភពលោកស្អាតលើកទី៦ និងទិវាទេសចរណ៌ពិភពលោកឆ្នាំ២០២៣។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២២ ខែកញ្ញានេះ។
ពិព័រណ៌ផលិតផលក្នុងស្រុកភូមិមួយផលិតផលមួយ និងការដាក់តាំងបង្ហាញផលិតផលផ្សេងៗទៀតផងនោះ នឹងធ្វើបរិវេណសួនព្រះរាជដំណាក់ នៃក្រុងសៀមរាប ដែលរៀបចំដោយរដ្ឋបាលខេត្តសៀមរាប សហការរៀបចំជាមួយគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ, មន្ទីរទេសចរណ៍, ស.ស.យ.ក, ប្រតិបត្តិករវិស័យទេសចរណ៍ និងវិស័យឯកជនផងដែរ។
ពិព័រណ៌ផលិតផលក្នុងស្រុក«ភូមិមួយផលិតផលមួយ» ដែលរៀបចំក្នុងឱកាសនៃទិវាពិភពលោកស្អាតលើកទី៦ និងទិវាទេសចរណ៌ពិភពលោកឆ្នាំ២០២៣ នោះ ត្រូវបានរដ្ឋបាលខេត្តសៀមរាប បញ្ជាក់ផងដែរពីការប្រារព្វកម្មវិធី«ទិវាពិភពលោកស្អាតលើកទី៦» នៅព្រឹកថ្ងៃទី២៧ និងនាពេលល្ងាចក្នុងថ្ងែដែល នឹងរៀបចំប្រារព្វអបអរសាទរទិវាទេសចរណ៌ពិភពលោក ក្រោមប្រធានបទ«ទេសចរណ៌ និងការវិនិយោគបៃតង» ដែលកម្មវិធីទាំងពីរនេះប្រារព្វធ្វើនៅសួនព្រះរាជដំណាក់ក្រុងសៀមរាបដូចគ្នា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី