2024-05-02
ទូច សូរិយា
2024-05-02
ទូច សូរិយា
ភ្នំពេញ៖ រោងចក្រដំឡើងរថយន្តតូយ៉ូតា ស៊ុយស៊ូ មេនូហេ្វកឆឺរីង ខេមបូឌា ឯក (Toyota Tsusho Manufacturing Cambodia) ដែលមានទុនវិនិយោគប្រមាណ ៣៦,៨លានដុល្លារ និងមានបុគ្គលិកសរុបចំនួន ១៥០នាក់ ត្រូវបានបើកសម្ពោធជាផ្លូវការនៅកម្ពុជា នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤។
ក្នុងឆ្នាំ២០២៤នេះ ក្រុមហ៊ុន TOYOTA មានសមត្ថភាពដំឡើងរថយន្តពីរប្រភេទ បានចំនួន ១៣២០ គ្រឿង ដែលទី១ ជាប្រភេទ SUV ម៉ាក Toyota Fortuner ដំឡើងបានចំនួន ២៩០គ្រឿង និងប្រភេទទី២ ជាប្រភេទមួយបាំងកន្លះ Pick-up truck ម៉ាក Toyota Hilux ដំឡើងបាន ១ ០៣០ គ្រឿង។ ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រដំឡើងរថយន្តតូយ៉ូតា នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា៖«ការសម្ពោធដាក់ឱ្យដំណើរការរោងចក្រដំឡើងរថយន្តតូយ៉ូតា គឺបានបង្ហាញនូវទំនុកចិត្ត និងសក្តានុពលនៃប្រទេសកម្ពុជា ជូនបណ្តាវិនិយោគិននានា ដែលកំពុងចាប់អារម្មណ៍លើឱកាសវិនិយោគនៅកម្ពុជាផងដែរ»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានអបអរក្រុមហ៊ុន Toyota ដែលពង្រីកធុរកិច្ចរបស់ខ្លួន ជាមួយនឹងទំនុកចិត្ត និងការសម្រេចចិត្តក្នុងការបណ្តាក់ទុនបន្ថែមលើអាជីវកម្មរបស់ខ្លួន លើការនាំចូលរថយន្តម៉ាកតូយ៉ូតាគ្រប់ប្រភេទទាំងស្រុង យកមកដំឡើងរថយន្តទាំងពីរប្រភេទក្នុងស្រុក ជាមួយការវិនិយោគ និងដាក់ឱ្យដំណើរការរោងចក្រដំឡើងរថយន្តថ្មីសម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារ ប្រកបដោយសក្តានុពលខ្ពស់នៅកម្ពុជា។ ក្នុងនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានជំរុញឱ្យក្រុមហ៊ុន TOYOTA បន្តពិនិត្យលើសក្តានុពលថ្មីៗរបស់កម្ពុជាថែមទៀត ជាពិសេស លទ្ធភាពពង្រីកការប្រើប្រាស់ផលិតផល និងវត្ថុធាតុដើមដែលមានស្រាប់ក្នុងស្រុក រួមទាំងការផ្សារភ្ជាប់ខ្សែច្រវាក់តម្លៃក្នុងស្រុក ទៅនឹងខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន និងបណ្តារោងចក្រដៃគូនៅក្នុងតំបន់៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី