2024-04-20
គិត បុប្ផា
2024-04-20
គិត បុប្ផា
ភ្នំពេញ៖ កម្ពុជា កំពុងចរចារកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា (DTA) ជាមួយរដ្ឋបាលសារពើពន្ធនៃប្រទេសជាដៃគូចំនួន៧ រួមមាន៖ ហ្វីលីពីន ឡាវ មីយ៉ាន់ម៉ា អេមីរ៉ាតអារ៉ាប់រួម ជប៉ុន ម៉ារ៉ុក និងបារាំង។ នេះបើតាមព្រឹត្តិបត្រព័ត៌មានប្រចាំសប្តាហ៍ របស់អគ្គនាយកដ្ឋានពន្ធដារ ចេញផ្សាយកាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤។
ក្នុងព្រឹត្តិបត្រព័ត៌មានដដែល បញ្ជាក់ថា ក្រៅពីការចៀសវាងយកពន្ធត្រួតគ្នា កិច្ចព្រមព្រៀងនេះ ក៏នឹងដើរតួយ៉ាងសំខាន់ ក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស និងបង្កើនភាពប្រកួតប្រជែងជាអន្តរជាតិផងដែរ។ DTA នឹងផ្តល់ទំនុកចិត្តដល់វិនិយោគិនបរទេស តាមរយៈការផ្តល់វិធានការច្បាស់លាស់ក្នុងការកំណត់សិទ្ធិយកពន្ធ រវាងរដ្ឋភាគីនៃកិច្ចព្រមព្រៀង, បន្ធូរបន្ថយលើការអនុវត្តចំពោះប្រភេទពន្ធមួយចំនួន, ទប់ស្កាត់ ឬលុបបំបាត់ការរើសអើងពន្ធរវាងក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនបរទេស, ផ្តល់យន្តការដោះស្រាយវិវាទសារពើពន្ធ និងយន្តការផ្លាស់ប្តូរព័ត៌មានរវាងរដ្ឋភាគីនៃកិច្ចព្រមព្រៀង ដើម្បីដោះស្រាយបញ្ហាការគេចវេះពន្ធជាដើម។
បច្ចុប្បន្ន កិច្ចព្រមព្រៀង ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា(DTA) រវាងកម្ពុជា និងប្រទេសយុត្តាធិការដៃគូចំនួន១១ រួមមាន៖ សិង្ហបុរី ចិន ថៃ ព្រុយណេ វៀតណាម ឥណ្ឌូនេស៊ី ម៉ាឡេស៊ី កូរ៉េខាងត្បូង តំបន់ រដ្ឋបាលពិសេសហុងកុង តំបន់រដ្ឋបាលពិសេសម៉ាកាវ និងតួកគី។ គួរបញ្ជាក់ថា និវាសនជននៃប្រទេស ដែលបានចុះកិច្ចព្រមព្រៀង ត្រូវដាក់ពាក្យស្នើសុំត្រួតពិនិត្យលក្ខណសម្បត្តិមកអគ្គនាយកដ្ឋានពន្ធដារជាមុន ដើម្បីទទួលបានអត្ថប្រយោជន៍ពី (DTA)៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី