2024-04-06
គិត បុប្ផា
2024-04-06
គិត បុប្ផា
ភ្នំពេញ៖ នីតិកាលទី៥ នៃព្រឹទ្ធសភា សម្តេចតេជោ ហ៊ុន សែន នឹងជំរុញការលើកកម្ពស់ការទូតសភា ជាអាទិភាពមួយក្នុងចំណោមអាទិភាពក្នុងស្ថាប័ន។ ការលើកឡើងដូច្នេះរបស់សម្តេចតេជោ ក្នុងកិច្ចប្រជុំលើកដំបូងរបស់ព្រឹទ្ធសភា បន្ទាប់ពីជាប់ឆ្នោតជាប្រធានព្រឹទ្ធសភា កាលពីថ្ងៃទី៣ មេសា ព្រោះតួនាទីរបស់ព្រឹទ្ធសភា មានសារសំខាន់យ៉ាងខ្លាំងក្នុងការអភិវឌ្ឍទំនាក់ទំនងអន្តរជាតិ។
ការកំណត់ការលើកកម្ពស់ការទូតសភាជាអាទិភាពមួយនេះ ដោយសារសម្ដេចតេជោ ហ៊ុន សែន មើលឃើញថា ពិភពលោកសព្វថ្ងៃ មានភាពប្រទាក់ក្រឡាគ្នាកាន់តែខ្លាំង ប៉ុន្តែក៏មានការបែកបាក់ ស្មុគស្មាញ និងច្របូកច្របល់ ព្រោះតែការប្រកួតប្រជែងជាយុទ្ធសាស្ត្រកាន់តែខ្លាំងឡើង រវាងមហាអំណាចនានា សង្គ្រាម វិបត្តិជុំវិញពិភពលោក និងការគំរាមកំហែងផ្នែកសន្តិសុខ ដែលមិនធ្លាប់មានពីមុនមក។
ក្នុងបរិបទដ៏លំបាក និងគ្រោះថ្នាក់នេះ ការពង្រឹងទំនាក់ទំនងជាមួយដៃគូអន្តរជាតិ គឺជាកត្តាចាំបាច់បំផុតដើម្បីចូលរួមយ៉ាងសកម្មបន្ថែមទៀត នៅក្នុងវេទិកាអន្តរជាតិនានា និងការរួមគ្នាដោះស្រាយបញ្ហាប្រឈមជាសកល តាមរយៈការជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការក្នុងចំណោមសភាក្នុងតំបន់ និងជុំវិញពិភពលោក។ បើតាមការគូសបញ្ជាក់របស់សម្តេចតេជោ ការបំពេញបន្ថែមពីលើសកម្មភាពដែលដឹកនាំដោយរាជរដ្ឋាភិបាល រដ្ឋសភា និងព្រឹទ្ធសភា អាចរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពសកលលោក។
សម្ដេចតេជោប្រធានព្រឹទ្ធសភា បានប្តេជ្ញាចិត្តថា នឹងដឹកនាំស្ថាប័ន បំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ក្នុងការចូលរួមជាមួយរដ្ឋសភា និងរាជរដ្ឋាភិបាល ដើម្បីបំពេញអាណត្តិរៀងៗខ្លួនប្រកបដោយការខុសត្រូវខ្ពស់ ក្នុងការបម្រើជាតិ និងប្រជាជនកម្ពុជា។ ក្នុងនាមប្រធានព្រឹទ្ធសភា សម្ដេចតេជោ ក៏បានប្រកាសការពារយ៉ាងមុតមាំរដ្ឋធម្មនុញ្ញ របបរាជានិយម និងលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស និងនីតិរដ្ឋនៅកម្ពុជា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី