2024-04-04
SME News
2024-04-04
SME News
ភ្នំពេញ៖ ទីលានទុកដាក់សំរាមក្រុងក្រចេះ និងក្រុងស្ទឹងត្រែង ដែលសមត្ថភាពប្រតិបត្តិការដល់ទៅ ២០ឆ្នាំ ស្របតាមបទដ្ឋានបច្ចេកទេស ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤នេះ។ ទីលានចាក់សំរាមទាំងពីរខេត្ត គឺស្ថិតនៅក្រោមគម្រោងអភិវឌ្ឍន៍ទីក្រុងរបៀង នៃមហាអនុតំបន់មេគង្គ ជំហានទី៤ ដែលចំណាយលើការសាងសង់អស់ប្រមាណជិត១០លានដុល្លារ ជាកម្ចីឥណទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ នេះបើតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
ចំពោះទីលានទុកដាក់សំរាមក្នុងក្រុងក្រចេះ ត្រូវបានសាងសង់លើផ្ទៃដី ៦ហិកតា នៃផ្ទៃដីសរុបទំហំ ២៦,៨៨ហិកតា ស្ថិតនៅក្នុងភូមិផ្សារ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ ចំណាយថវិកាសាងសង់អស់ ៤ ៩៤៣ ៩៤៨ ដុល្លារអាម៉េរិក។ ទីលានចាក់សំរាមដែលទទួលបានកម្ចីឥណទានពី ADB នេះ សម្រាប់បម្រើឱ្យប្រជាពលរដ្ឋក្នុងក្រុងក្រចេះ ចំនួន៤ សង្កាត់ គឺសង្កាត់ក្រចេះ ក្រគរ អូរឬស្សី និងរកាកណ្តាល។
ចំណែកឯ ទីលានទុកដាក់សំរាមក្រុងស្ទឹងត្រែង ត្រូវបានសាងសង់លើផ្ទៃដី ៧,២៦ហិកតា នៃផ្ទៃដីសរុបទំហំ ២០,៧៨ហិកតា ស្ថិតនៅក្នុងភូមិអូរត្រែល ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឺងត្រែង ចំណាយថវិកាសាងសង់អស់ ៤ ៨៣៨ ២០៧ ដុល្លារអាម៉េរិក។ ទីលានចាក់សំរាមដែលទទួលបានកម្ចីឥណទាន ADB នេះ សម្រាប់បម្រើឱ្យប្រជាពលរដ្ឋក្នុងក្រុងស្ទឹងត្រែងចំនួន ០៥សង្កាត់ គឺសង្កាត់ស្ទឹងត្រែង ស្រះឬស្សី ព្រះបាត សាមគ្គី និងថាឡាបរិវ៉ាត់។
បើតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤នេះ ការណ៍ដែលមានទីលានទុកដាក់សំរាមត្រឹមត្រូវ ស្របតាមបទដ្ឋានបច្ចេកទេសបែបនេះ គឺពិតជាបានចូលរួមចំណែកក្នុងការលើកកម្ពស់គុណភាព សុខុមាលភាពការរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់ ក៏ដូចជាតំបន់ជុំវិញ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី