2024-04-02
ទូច សូរិយា
2024-04-02
ទូច សូរិយា
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យប្រជាពលរដ្ឋគ្រប់រូបចូលរួមគាំទ្រ និងជួយទិញផលិតផលខ្មែរយកទៅប្រើប្រាស់ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដើម្បីលើកកម្ពស់កិត្យានុភាពជាតិ និងស្មារតីជាតិនិយម។ នេះបើតាមសារលិខិតអបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ មេសា លើកទី៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ «ផលិតនិងផ្គត់ផ្គង់ទីផ្សារប្រកបដោយចីរភាព គឺជាចលនាភូមិ១ផលិតផល១» កាលពីថ្ងៃទី០១ មេសា។
«ចលនាភូមិមួយផលិតផលមួយ»នេះ ជាការអភិវឌ្ឍសេដ្ឋកិច្ចចម្រុះនៅមូលដ្ឋាន ដើម្បីជំរុញឱ្យការផលិតវត្ថុធាតុដើម ការដាំដុះនិងចិញ្ចឹមសត្វ ការកែច្នៃ មានលក្ខណៈល្អ ពិសេសរក្សាបវិស្ថានល្អ មានគុណភាពល្អ តម្លៃសមរម្យ និងមានបរិមាណគ្រប់គ្រាន់ អាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារទាំងក្នុង និងក្រៅប្រទេសស្រុក ឱ្យសម្រេចបាននូវសេដ្ឋកិច្ចមាត្រដ្ឋាន ធ្វើឱ្យកំណើនសេដ្ឋកិច្ចគ្រប់ក្រុមគ្រួសារមានភាពរស់រវើក ប្រកបដោយចីរភាព។
តាមសារលិខិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ចលនានេះ បានលើកទឹកចិត្តឱ្យផលិតករ ទាំងកសិករ សិប្បករឬឧស្សាហករ នឹងពាណិជ្ជករឬសេវាករ ប្រកួតប្រជែងគ្នាក្នុងស្រុក គឺត្រូវរួមគ្នាចងក្រងជាក្រុមផលិត ឬជាសមាគម ឬជាសហគមន៍ ប្រើប្រាស់សក្តានុពលដែលមានតាមភូមិ ដើម្បីផលិតចេញនូវផលិតផលគ្រប់ដំណាក់កាល នៃខ្សែច្រវាក់ផលិតកម្ម។
គួរជម្រាបថា ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ការជំរុញចលនាភូមិមួយផលិតផលមួយ សម្រេចបានលទ្ធផលយ៉ាងល្អ ដែលធ្វើឱ្យមានភាពប្រែប្រួលជាវិជ្ជមាននៃផលិតផលខ្មែរ ដូចជាគុណភាព ស្តង់ដាអនាម័យ ការវេចខ្ចប់ ជាពិសេសការដាក់ស្លាកសញ្ញាសម្គាល់លើផលិតផលជា «ផលិតផលភូមិ១ផលិតផល១» ដែលមានចំនួន៥៥៩ ត្រឹមឆ្នាំ២០២៣ នៅទូទាំង២៥រាជធានី-ខេត្ត៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី