2024-03-28
SME News
2024-03-28
SME News
ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាសរុបចំនួន៨៥៤,៩៥៦ ដុល្លារ ដល់អង្គការចំនួន២ សម្រាប់អនុវត្តន៍គម្រោងលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ និងគម្រោងលើកកម្ពស់ឱកាសការងារសម្រាប់ជនមានពិការភាព។
គម្រោងទី១ រដ្ឋាភិបាល បានផ្តល់ឱ្យអង្គការក្រៅរដ្ឋាភិបាលបេះដូងមាស (HoG) ក្នុងការអនុវត្ត“គម្រោងអភិវឌ្ឍន៍គ្រឹះស្ថានឧត្តមសិក្សាអប់រំគ្រូបង្រៀនអប់រំកាយ ដែលមានគុណភាពរយៈពេលបួនឆ្នាំតាម រយៈការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍” (ឆ្នាំទី២) ដែលមានថវិកាចំនួន៥៥៣,៩៦៩ដុល្លារ។
ចំណែកឯ គម្រោងទី២ រដ្ឋាភិបាល បានផ្តល់ឱ្យសម្រាប់ជំនួយនិងសង្គ្រោះនៃប្រទេសជប៉ុន (AAR Japan) ក្នុងការអនុវត្ត«ការលើកកម្ពស់ឱកាសការងារសម្រាប់ជនមានពិការភាពតាមរយៈការធ្វើឱ្យប្រសើរឡើងនូវបរិយាកាស នៃមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្រ្តី និងការពង្រឹងបណ្តាញទំនាក់ទំនងជាមួយសហគមន៍ ក្នុងខេត្តកណ្តាល» នូវថវិកាចំនួន ៣០០,៩៨៧ដុល្លារ។
ការផ្តល់ជំនួយក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤នេះ ត្រូវលោកឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា សង្ឃឹមថា នឹងកែលម្អគុណភាពជីវិតរបស់ប្រជាជនក្នុងទីតាំងគម្រោងនីមួយៗនិងលើកកម្ពស់មិត្តភាពជប៉ុន-កម្ពុជា បន្ថែមទៀត។ ការផ្តល់ជំនួយឥតសំណងនេះ ត្រូវបានលោកឯកឧត្តមអ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញនិង ពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា ចុះហត្ថលេខា ជាមួយនឹងអ្នកតំណាងអង្គការទាំងពីរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី