SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

សហគមន៍នេសាទ «បឹងរំអិល» នឹងប្រែក្លាយជាតំបន់ទេសចរណ៍ ដើម្បីលើកស្ទួយជីវភាពប្រជាសហគមន៍​នេសាទ


សហគមន៍នេសាទ «បឹងរំអិល» នឹងប្រែក្លាយជាតំបន់ទេសចរណ៍ ដើម្បីលើកស្ទួយជីវភាពប្រជាសហគមន៍​នេសាទ
សង្គមជាតិ-សេដ្ឋកិច្ច

2026-06-01

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2026-06-01

ទូច សូរិយា

A+ A-

ភ្នំពេញ៖ លោកជំទាវ អ៊ឹម រចនា អនុ​រដ្ឋ​លេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ទីតាំងសហគមន៍នេសាទអេកូទេសចរណ៍ «បឹងរំអិល» ជាតំបន់ទេសចរណ៍ប្រកបដោយសក្ដានុពល​មួយកន្លែង​ទៀតក្នុងខេត្តក្រចេះ បន្ទាប់ពីរមណីដ្ឋានទេសចរកាំពី នឹងអាចប្រែក្លាយទៅជាតំបន់ទេសចរណ៍ប្រកបដោយ​សក្ដានុពល​មួយ ហើយជួយលើកស្ទួយជីវភាពប្រជាសហគមន៍​នេសាទ។

ក្នុងដំណើរចុះ​ពិនិត្យវឌ្ឍនភាព​​​នៃការសាងសង់ស្នាក់ការសហគមន៍នេសាទអេកូទេសចរណ៍ «បឹងរំអិល» ស្ថិតនៅឃុំសំបុក ស្រុក​ចិត្របុរី ខេត្តក្រចេះ ដែលសម្រេចបានប្រមាណជា ៥០ ទៅ ៦០ភាគរយ លោកជំទាវ អ៊ឹម រចនា បានលើកឡើងថា តាមរយៈការ​ចុះបញ្ជីនៅឆ្នាំ២០១១ សហគមន៍នេះ មានតំបន់អភិរក្សត្រីមេពូជ មាន​សត្វស្លាបកម្រ និងមានបរិយាកាសព្រមទាំងទេសភាពល្អៗ ដែលអាច​ទាក់​ទាញភ្ញៀវទេសចរមកទស្សនាកម្សាន្ត និងស្នាក់នៅបាន។ 

គួរបញ្ជាក់ថា ទីតាំងសហគមន៍នេសាទអេកូទេសចរណ៍ «បឹងរំអិល» រៀបចំធ្វើឡើងដែលមានកិច្ចសហការពីអគ្គនាយក​ដ្ឋាន​ជលផល ក្រោមជំនួយបច្ចេកទេសពីអង្គការ FAO និងថវិកាឧបត្ថម្ភពី​ប្រទេសកូរ៉េខាងត្បូង។ ជំនួយសម្រាប់អភិវឌ្ឍសហគមន៍នេះ មានជាអាថិ៍៖ ការសាងសង់ស្នាក់ការសហគមន៍ ភោជនីយដ្ឋាន ផ្ទះស្នាក់ បន្ទប់ទឹក និងទូកសម្រាប់ទេសចរជួលចែវកម្សាន្តមើល​ទេសភាព​ជាដើម ដែលនឹងជួយលើកស្ទួយជីវភាពប្រជាសហគមន៍​នេសាទ អាចរកចំណូលបន្ថែម និងកាត់បន្ថយការនេសាទក្នុង​ដែន​ទឹកធម្មជាតិ៕



នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី