SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

«ពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្ម»រយៈពេល៥ថ្ងៃនៅក្រុងព្រះសីហនុ ជំរុញការវិនិយោគនិងកំណើនសេដ្ឋកិច្ចជាតិ


«ពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្ម»រយៈពេល៥ថ្ងៃនៅក្រុងព្រះសីហនុ ជំរុញការវិនិយោគនិងកំណើនសេដ្ឋកិច្ចជាតិ
សង្គមជាតិ-សេដ្ឋកិច្ច

2024-03-27

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-03-27

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្ម ក្រោមប្រធានបទ «ទេសចរណ៍ផ្តល់ឱកាសសម្រាប់ទាំងអស់គ្នា» ប្រព្រឹត្តឡើងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៦-៣០ ខែមីនា នៅទីលានតេជោ ក្រុងព្រះសីហនុ។ បើតាមប្រសាសន៍របស់ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ព្រឹត្តិការណ៍នេះ ធ្វើឡើងដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ តាមរយៈការបង្កើនទេសចរឱ្យមកកម្សាន្ត និងស្នាក់នៅច្រើនថ្ងៃ នៅខេត្តព្រះសីហនុ។

ពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្ម ដែលរៀបចំឡើងដោយក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ មានគោលបំណងជំរុញការវិនិយោគ បង្កើតផលិតផល និងសេវាកម្មទេសចរណ៍ថ្មីៗ, ជំរុញការផ្សព្វផ្សាយ និងលើកកម្ពស់តម្លៃវប្បធម៌ជាតិ និងពង្រឹងកិច្ចសហប្រតិបត្តិការ ជំរុញការវិនិយោគផ្នែកទេសចរណ៍ និងពាណិជ្ជកម្មខេត្តតំបន់ឆ្នេរនៃប្រទេសកម្ពុជា វៀតណាម ថៃ ឱ្យកាន់តែរីកចម្រើន។ នេះបើតាមការលើកឡើងបន្ថែមរបស់ ឯកឧត្តមអភិបាលខេត្តព្រះសីហនុ ក្នុងពិធីបើកព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្ម នៅខេត្តព្រះសីហនុ។

«តារារះនាទិសនិរតី» ជាប្រសិទ្ធនាមនៃព្រឹត្តិការណ៍មួយនេះ ហើយត្រូវបានរៀបចំឡើង អមដោយការតាំងពិព័រណ៍ ការប្រគុំតន្ត្រី ការសម្តែងសិល្បៈ និងការបង្ហាញពីសកម្មភាពវប្បធម៌ផ្សេងៗ រួមទាំងកិច្ចប្រជុំ ស្ដីពីការជំរុញការវិនិយោគ និងទេសចរណ៍តាមបណ្ដាខេត្តជាប់មាត់សមុទ្រនៃច្រករបៀងសេដ្ឋកិច្ចកម្ពុជា-វៀតណាម-ថៃ (CVTEC)។ ឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍ បានលើកឡើងថាព្រឹត្តិការណ៍នេះ មានសារសំខាន់ក្នុងការផ្សព្វផ្សាយ ជំរុញ និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ, ការវិនិយោគពីគ្រប់មជ្ឈដ្ឋាន។ ជាពិសេស ទេសចរ ធុរកិច្ចជន និងវិនិយោគិនមកពីបណ្តាខេត្តជាប់តំបន់ឆ្នេរនៃប្រទេសទាំងបី រួមទាំងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការច្រករបៀងសេដ្ឋកិច្ចកម្ពុជា វៀតណាម ថៃ (CVTEC)។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍នេះ ត្រូវបានប្រារព្ធឡើងជាលើកដំបូងនៅទីក្រុងបាងកក នៃប្រទេសថៃ និងលើកចុងក្រោយនៅខេត្តព្រះសីហនុ ដើម្បីជំរុញកំណើនពាណិជ្ជកម្ម ការដឹកជញ្ជូន និងទេសចរណ៍ក្នុងខេត្តជាប់ឆ្នេរសមុទ្រប្រទេសទាំងបី ដែលមានខេត្តព្រះសីហនុ កោះកុង កំពត និងខេត្តកែប នៃប្រទេសកម្ពុជា, ខេត្តកាម៉ៅ និងគៀងយ៉ាងរបស់វៀតណាម ព្រមទាំងខេត្តឈុនបុរី រ៉ាក់យ៉ង ចន្ទបុរី និងខេត្តត្រាត នៃប្រទេសថៃ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី