2025-11-27
គិត បុប្ផា
2025-11-27
គិត បុប្ផា
ភ្នំពេញ៖ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ពីជំហរបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីជំរុញការគ្រប់គ្រង និងការអភិវឌ្ឍវិស័យធនធានទឹកឱ្យកាន់តែមានប្រសិទ្ធភាព និរន្តរភាព និងបរិយាបន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ សម្រាប់ការអភិវឌ្ឍ និងការរីកលូតលាស់នៃសេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព។
ការពង្រីកកិច្ចសហប្រតិបត្តិការនេះ គឺស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ ក្នុងជំនួបជាមួយ លោកស្រី Yasmin Siddiqi នាយិកាប្រតិបត្តិធនាគារ ADB ឯកឧត្តម ថោ ជេដ្ឋា បានអរគុណធនាគារ ADB ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការធ្វើទំនើបកម្មវិស្វកម្មគ្រប់ជ្រុងជ្រោយលើហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងវិស័យធនធានទឹក និងឧតុនិយម នៅកម្ពុជា ដើម្បីធានាបាននូវសន្តិសុខទឹក ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ និងការឡើងកម្តៅនៃភពផែនដី។
គួរជម្រាបថា ក្រសួងធនធានទឹក បាននិងកំពុងអនុវត្តគម្រោងវិនិយោគក្រោមហិរញ្ញប្បទានរបស់ធនាគារ ADB ចំនួន ៣គឺ៖ ទី១. គម្រោងខ្សែច្រវ៉ាក់ផលិតកម្មប្រកបដោយភាតរបរិស្ថាន(CFAVC), ទី២. គម្រោងកែលម្អវិស័យធារាសាស្ត្រកសិកម្ម (IAIP) និង ទី៣. គម្រោងគ្រប់គ្រងធនធានទឹកចម្រុះ (IWRM)៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី