2025-01-18
ឃី ភារៈ
2025-01-18
ឃី ភារៈ
ភ្នំពេញ៖ ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា លើកទឹកចិត្តធុរជនកម្ពុជា ឱ្យចូលរួមក្នុងពិព័រណ៍ «ផលិតផលនាំចេញនាំចូលប្រទេសចិន (Canton)» នៅខែមេសា និងខែឧសភា ឆ្នាំ២០២៥ ដើម្បីបង្ហាញផលិតផល និងសេវាកម្មរបស់ខ្លួនជាមួយដៃគូសក្តានុពលមកពីជុំវិញពិភពលោក។
ក្នុងជំនួបសន្និសីទផ្សព្វផ្សាយ ស្តីពីពិព័រណ៍ខាងលើ ដែលរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា សហការជាមួយមជ្ឈមណ្ឌលពាណិជ្ជកម្មក្រៅប្រទេសចិន ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច បានលើកឡើងថា គឺជាឱកាសដ៏ល្អសម្រាប់ក្រុមហ៊ុនកម្ពុជា ទទួលបានព័ត៌មានពេញលេញពីអ្នករៀបចំពិព័រណ៍ដោយផ្ទាល់ និង អាចសាកសួរលម្អិតទៅលើផលិតផល ក៏ដូចជាសេវាកម្មផ្សេងៗនៃពិព័រណ៍នាំចេញនាំចូលប្រទេសចិននេះ។
ឯកឧត្តមឧកញ៉ាអគ្គនាយកសភាពាណិជ្ជកម្ម បន្តថា ចំពោះក្រុមហ៊ុន ដែលមានចំណាប់អារម្មណ៍ទៅលើវិស័យណាមួយ ផលិតផលណាមួយ ឬទៅលើក្រុមហ៊ុនចិនណាមួយ អាចទាក់ទងមកសភាណិជ្ជកម្មកម្ពុជា ដើម្បីក្រុមការងារជួយសម្របសម្រួលបានទាន់ពេលវេលា។ គួរបញ្ជាក់ថា ពិព័រណ៍ផលិតផលនាំចេញនាំចូលប្រទេសចិន (Canton) គឺជាពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ ដ៏ធំបំផុតរបស់ចិន និងត្រូវបានចាត់ទុកថា ជាពិព័រណ៍ពាណិជ្ជកម្មដ៏សំខាន់បំផុតមួយនៅលើពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់ សភាពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃទី១៥ ខែ មករា ឆ្នាំ២០២៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី