2026-03-19
ទូច សូរិយា
2026-03-19
ទូច សូរិយា
ភ្នំពេញ៖ អ្នកដាក់ប្រាក់បញ្ញើរបស់ធនាគារ ព្រីនស៍ ម.ក ទាំងអស់ គឺអាចមកទទួលសំណងចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ នៅការិយាល័យធនាគារ ព្រីនស៍ ម.ក ដែលមានទីតាំងនៅអគារ លេខ ៤៤៥ ជាន់ទី១, ១៥ & ១៨ លើមហាវិថីព្រះមុនីវង្ស កែងផ្លូវ២៣២ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ដោយភ្ជាប់មកជាមួយឯកសារពាក់ព័ន្ធ។ នេះបើតាមសេចក្តីជូនដំណឹង របស់ធនាគារជាតិនៃកម្ពុជា នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦។
តាមសេចក្តីជូនដំណឹងរបស់ធនាគារជាតិកម្ពុជា បានឱ្យដឹងថា ក្រុមហ៊ុន ម៉ូរីសុនកាក់ អ៊ឹមខអេ អឌីត-ស៊ឺខោនធីង ឯ.ក (Morisonkak MKA Audit-Accounting Co., Ltd) ដែលត្រូវបានតែងតាំងដោយធនាគារជាតិនៃកម្ពុជាធ្វើជាអ្នកជម្រះបញ្ជីធនាគារ ព្រីនស៍ ម.ក បានអនុវត្តនីតិវិធីបំប្លែងទ្រព្យសកម្មរបស់ធនាគារ ព្រីនស៍ ម.ក ទៅជាសាច់ប្រាក់អ្នកជម្រះបញ្ជី ដូច្នេះអ្នកដាក់ប្រាក់បញ្ញើរបស់ធនាគារ ព្រីនស៍ ម.ក ទាំងអស់ គឺអាចមកទទួលសំណងចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦។
ចំពោះ ការផ្តល់សំណងនឹងត្រូវធ្វើឡើងតាមរយៈ ការផ្ទេរតាមគណនីធនាគារសម្រាប់អ្នកដាក់ប្រាក់បញ្ញើដែលបានផ្ដល់ព័ត៌មានគណនីធនាគារ និងការផ្តល់សំណងដោយផ្ទាល់ នៅការិយាល័យ ធនាគារ ព្រីនស៍ ម.ក តាមអាសយដ្ឋានខាងលើ សម្រាប់អ្នកដាក់ប្រាក់បញ្ញើដែលពុំបានផ្ដល់ព័ត៌មាន គណនីធនាគារក្នុងពាក្យស្នើសុំទាមទារសំណង។ សម្រាប់ព័ត៌មានបន្ថែម អាចទាក់ទងក្រុមការងារជម្រះបញ្ជីតាមរយៈទូរសព្ទលេខ ០២៣ ៩៩១ ១៦៨ និង ១៨០០ ២០៨ ៨៨៨៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី